• 2017-02-16 02:26:53
  • ព័ត៌មាន

តោះ​មក​មើល​រូប​រាង​ផ្លូវការ​​ ​Huawei P10 និង P10 Plus

  • 2017-02-16 02:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei P10 និងP10 Plus​ ​ត្រូវ​គេ​ដឹង​ថា​នឹង​បង្ហាញ​ខ្លួន​នា​ថ្ងៃ​ ​២៦​ ​កុម្ភៈ​ ​២០១៧​ ​ក្នុង​ព្រឹត្តិការណ៍​ពិពណ៌​ស្មាតហ្វូន​ធំ​បំផុត​ក្នុង​លោក​ ​តែ​ថ្ងៃ​នេះ​រូបរាង​ផ្លូវការ​របស់​វា​មាន​ចែកចាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​បាត់​ទៅ​ហើយ។

យោង​ការ​បង្ហាញ​នោះ​ ​P10 និង P10 Plus​ ​ដំណើរការ​ដោយ​បន្ទះ​ឈីប​ ​Kirin 960, RAM ៤GB ឬ ៦GB​ ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​៣២, ៦៤ និង១២៨GB​ ​កាមេរ៉ា​មុខ​ ​៨​ ​មេហ្គាភិចសែល​ ​និង​កាមេរ៉ា​ក្រោយ​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល។

ភ្ជាប់​មក​ជា​ស្រេច​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android 7.0 Nougat​ ​និង​ ​Huawei EMUI 5.0។ ដោយ​ឡែក​ភាព​ខុស​គ្នា​នៃ​ស្មាតហ្វូន​ទាំង​ ​២​ ​នេះ​គឺ​ ​P10​ ​ប្រើ​អេក្រង់​ ​QHD​ ​៥,៥​ ​អ៊ីញ​ ​ត្រង់​ធម្មតា​ ​ខណៈ​ ​P10 Plus​ ​មាន​អេក្រង់​ប្រភេទ​ ​និង​ទំហំ​ដូច​គ្នា​តែ​កោង៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់