- 2017-02-06 01:49:16
- ព័ត៌មាន
ធ្លាយតម្លៃ P10 និង P10 Plus មិនថ្លៃដូចពាក្យចចាមអារ៉ាមឡើយ
- 2017-02-06 01:49:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយតម្លៃ P10 និង P10 Plus មិនថ្លៃដូចពាក្យចចាមអារ៉ាមឡើយ
ចន្លោះមិនឃើញ
កាលពីចុងខែមករាដំណឹងមួយពីតម្លៃរបស់ Huawei P10 និង P10 Plus បានលើកឡើងថាស្មាតហ្វូនទាំងពីរនឹងជាស្មាតហ្វូនត្រកូល P ដែលមានតម្លៃថ្លៃជាងគេអាចដល់ក្បែរ ១ ពាន់ដុល្លារ។ ប៉ុន្តែបើតាមឯកសារលេចធ្លាយមួយបានបង្ហាញថាតម្លៃ P10/ P10 Plus មិនថ្លៃខ្លាំងប៉ុន្មានឡើយ។
តាមឯកសារបង្ហាញពីព័ត៌មានផលិតផលដែលមានប្រភពចេញពីប្រទេសចិនបង្ហាញថា P10 មានដល់ទៅ ៣ ជម្រើសដោយរួមមានជម្រើស RAM 4 GB / អង្គផ្ទុកទិន្នន័យ 32 GB តម្លៃប្រមាណ ៥០៨ ដុល្លារ។ ជម្រើស RAM 4 GB / អង្គផ្ទុកទិន្នន័យ 64 GB តម្លៃប្រមាណ ៥៩៥ ដុល្លារ និង ជម្រើសចុងក្រោយ RAM 6 GB / អង្គផ្ទុកទិន្នន័យ 128 GB តម្លៃប្រមាណ ៦៨២ ដុល្លារ។
ចំណែក P10 Plus មានពីរជម្រើស ដោយជម្រើស RAM 4 GB / អង្គផ្ទុកទិន្នន័យ 64 GB តម្លៃប្រហែល ៧២៦ ដុល្លារ និង ជម្រើស RAM 6 GB / អង្គផ្ទុកទិន្នន័យ 128 GB តម្លៃប្រហែល ៨២៨ ដុល្លារ។ ទូរសព្ទទាំងពីរម៉ូដែលនឹងមានបំពាក់ដោយកាមេរ៉ាភ្លោះទំហំ 12 MP នៅផ្នែកខាងក្រោយ និង រូបរាងខាងក្រៅមានចំណុចខុសគ្នាមួយគឺ មួយមានអេក្រង់រាបស្មើ និង មួយមានអេក្រង់រាងកោងនៅគែមសងខាង។
ទាំង P10 និង P10 Plus រំពឹងថានឹងបង្ហាញវត្តមានផ្លូវការនៅក្នុងព្រឹត្តិការណ៍ MWC នាទីក្រុង Barcelona នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆាប់ៗនេះ៕