- 2017-02-02 09:10:12
- ព័ត៌មាន
យកសុទ្ធតែរថយន្តប្រណិត តម្លៃកប់ៗដាក់ជួល
- 2017-02-02 09:10:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យកសុទ្ធតែរថយន្តប្រណិត តម្លៃកប់ៗដាក់ជួល
ចន្លោះមិនឃើញ
រថយន្តស៊េរីកប់ប្រភេទ BMW ចំនួន ៣៥ គ្រឿងត្រូវបានដាក់ជួលសម្រាប់ពលរដ្ឋនិងមន្រ្តីរាជការអាចជួលជិះធ្វើដំណើរក្នុងការងារផ្សេងៗ។
រថយន្តទាំងនេះគ្រប់គ្រងដោយ ក្រុមហ៊ុន Royal Cambodian Limousine Service ជាក្រុមហ៊ុនផ្តល់សេវាជួលរថយន្តប្រណិតនៅទីផ្សារកម្ពុជា និងក៏មានការសហការជាមួយក្រុមហ៊ុន Premium Auto imports ជាក្រុមហ៊ុននាំចូលផ្លូវការរថយន្តBMW ក្នុងទីផ្សារប្រទេសកម្ពុជា។
លោក Jake Montross នាយកគ្រប់គ្រងក្រុមហ៊ុន Royal Cambodian Limousin Service ឲ្យដឹងថា រថយន្តប្រណិតដែលដាក់ជួលមានដូចជាម៉ូដែល BMW 7 ស៊េរី 730D និងម៉ូដែល BMW 5 ស៊េរី 520D ប្រភេទ GT ដែលសុទ្ធតែម៉ូដែលចុងក្រោយដែលទើបចេញលក់លើទីផ្សារ។
ហេតុអ្វីបានជារថយន្តទំនើបតម្លៃរាប់មុឺនដុល្លារហ៊ានយកមកដាក់ជួល ជាពិសេសយកតែរថយន្តអាល្លឺម៉ង់ល្បីឈ្មោះម៉ាក BMW ទៀត?
មូលហេតុនោះ លោក Jake Montross បញ្ជាក់ថាគឺតម្រូវការពីសំណាក់រាជរដ្ឋាភិបាលសម្រាប់យកទៅបម្រើក្នុងពិធីផ្លូវការធំៗដូចជា កិច្ចប្រជុំអាស៊ាន ការទទួលគណៈរដ្ឋមន្រ្តីពីបណ្ដាប្រទេសអុឺរ៉ុបផ្សេងៗ ឬសម្រាប់ក្បួនដង្ហែការបំពេញទស្សនៈកិច្ចជាផ្លូវរដ្ឋរបស់ប្រធាធិបតីផ្សេងៗជាដើម។
នាយកក្រុមហ៊ុនដែលផ្តល់សេវាជួលរថយន្តប្រណិតរូបនេះបានបន្ថែមថា រថយន្តស៊េរីដែលត្រូវយកមកបម្រើការមានការបែងចែកដូចជា BMW 7 ស៊េរី 730D សម្រាប់បម្រើតែក្នុងកិច្ចការរដ្ឋប៉ុណ្ណោះ និងនិងម៉ូដែល BMW 5 ស៊េរី 520D ប្រភេទ GTសម្រាប់ដៃគូឯកជន។
យ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ពីតម្លៃក្នុងការជួលរថយន្តប្រណិតទាំងនេះទេ។
លោក Peter Brongers នាយកប្រតិបត្តិក្រុមហ៊ុន Premium auto imports បានលើកឡើងនៅក្នុងកម្មវិធីប្រគល់រថយន្តទំនើបពីរម៉ូដែលនេះ ដោយសារមើលឃើញតម្រូវការរថយន្តប្រណីតមានការកើនឡើងសម្រាប់បម្រើក្នុងវិស័យរដ្ឋនិងឯកជន។
លោកបន្តថា ការមកដល់នៃអ្នកវិនិយោគធំៗដែលត្រូវការចាំបាច់រថយន្តប្រណិតដើម្បីសម្រួលដល់ការបំពេញការងាររបស់ពួកគេ៕