
- 2017-01-13 03:34:46
- ព័ត៌មាន
ចង់ប្រាប់ថា អ្នកចូលចិត្តលេងម៉ូតូមិនមែនជាក្មេងទំនើងទាំងអស់នោះទេ
- 2017-01-13 03:34:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ប្រាប់ថា អ្នកចូលចិត្តលេងម៉ូតូមិនមែនជាក្មេងទំនើងទាំងអស់នោះទេ
ចន្លោះមិនឃើញ
"បាទបង! មិនមែនអ្នកលេងម៉ូតូទាំងអស់ សុទ្ធតែក្មេងទំនើងទេ ប៉ុន្តែពួកខ្ញុំចង់សាកល្បងអ្វីដែលប្លែក កុំឲ្យវាដដែលៗពេក"។ ការលើកឡើងរបស់យុវវ័យមួយរូប ដែលធ្លាប់លេងម៉ូតូអស់ជាច្រើនគ្រឿងមកហើយ។
Zenya (ឈ្មោះហៅក្រៅ) បានឲ្យ Sabay ដឹងថា តាមពិតទៅម៉ូតូចំនួនដែលចេញថ្មីៗនេះ មិនចាំបាច់លេងឬ កែថែមអីនោះទេ ព្រោះគេមានរបស់ Special Editions មកពីនាយស្រាប់ហើយដូចជា Zoomer X, Kawasaki z125 ជាដើម ប៉ុន្តែចំពោះអ្នកដែលចូលចិត្តលេងម៉ូតូដូចជាពួកគេ នៅតែយកទៅកែថែមបន្ដិចបន្ដួចទៀតត្រង់ដៃចង្កូត លេងកង់ ឬបំពង់សុីមុាំងឲ្យមើលទៅប្លែក និងទាក់ទាញជាងមុន។
យុវជនរាងស្ដើងរូបនេះបន្ថែមទៀតថា ចំពោះការលេងម៉ូតូ មិនមែនអ្នកលេងទាំងអស់ សុទ្ធតែក្មេងទំនើងទេ ប៉ុន្តែគ្រាន់តែចង់សាកល្បងអ្វីដែលប្លែក កុំឲ្យវាដដែលៗពេក។ ការវាយតម្លៃតែសម្បកខាងក្រៅមិនត្រូវទាំងអស់ទេ ដូចអ្នកខ្លះមិនលេងម៉ូតូផង ប៉ុន្តែបើកសាហាវជាងអ្នកកែម៉ូតូផង។
ចំណែកយុវជនមួយរូបទៀតដែលកំពុងជិះម៉ូតូកែ សុំមិនបញ្ចេញឈ្មោះបានប្រាប់ថា "ត្រូវហើយបង! ចាស់ៗឲ្យតែឃើញអ្នកលេងម៉ូតូ ដឹងតែហៅថាក្មេងទំនើង ឬក្មេងស្ទាវ អីជាដើម ប៉ុន្តែមិនមែនទាំងអស់ទេ អ្នកខ្លះលេងម៉ូតូដើម្បីតែសប្បាយប៉ុណ្ណោះ អត់មានទៅបង្ករឿងអីទេ"។
ពាក់ពន្ធនឹងចំណុចនេះដែរ លោក ទុន សុវណ្ណឌី ប្រធានសហគមន៍អ្នកលេងម៉ូតូកម្ពុជាក៏ធ្លាប់លើកឡើងដែរថា ចំពោះការលេង ឬកែម៉ូតូជាគំនិតច្នៃប្រឌិតបង្កើតអ្វីដែលថ្មី ជាពិសេសក្រុមលេងម៉ូតូ ក៏មានកម្មវិធីសប្បុរសធម៍ទៅតាមខេត្តដាច់ស្រយាលមួយចំនួន ឬកម្មវិធីមូលនិធីជួយសិស្សក្រីក្រតាមជនបទដែរ ប៉ុន្តែចំពោះការកែលេងស៊ីម៉ាំងចេញលឺសម្លេងខ្លាំងដូចឡាន ឬ កែខុសលក្ខណះបច្ចេកទេសក៏លោកមិនគាំទ្រដែរ និងចង់ឱ្យការលេងម៉ូតូគ្រាន់តែការកម្សាន្តដោយមិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃ៕