- 2018-07-22 03:59:00
- ចំណេះដឹង
ម៉ាស៊ីនត្រជាក់ មានផ្នែកសំខាន់ៗទាំងនេះ ដែលអ្នកប្រើគ្រប់គ្នាគួរដឹង!
- 2018-07-22 03:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាស៊ីនត្រជាក់ មានផ្នែកសំខាន់ៗទាំងនេះ ដែលអ្នកប្រើគ្រប់គ្នាគួរដឹង!
ចន្លោះមិនឃើញ
ម៉ាស៊ីនត្រជាក់សឹងតែក្លាយទៅជាអ្វីដែលខ្វះមិនបានទៅហើយ សម្រាប់ការរស់នៅសព្វថ្ងៃរបស់មនុស្ស មិនថាតែនៅកន្លែងធ្វើការ ឬក៏គេហដ្ឋានឡើយ។ បើនិយាយពីដំណើរការវាវិញ ម៉ាស៊ីនត្រជាក់មានដំណើរការស្រដៀងនឹងទូទឹកកដែរ ហើយវាមានគ្រឿងបង្គុំសំខាន់ៗមួយចំនួន ដែលដើរតួនាទីយ៉ាងសំខាន់ដើម្បីឲ្យម៉ាស៊ីនអាចបញ្ចុះសីតុណ្ហភាព និងរក្សាវាតាមចិត្តចង់។
យ៉ាងណាមិញ ផ្នែកនៃម៉ាស៊ីនត្រជាក់មួយចំនួនអាចធ្វើការសម្អាតបានដោយខ្លួនឯង តែផ្នែកខ្លះទៀតអាចនឹងខូចលើសដើម និងត្រូវការការជួសជុល និងថែទាំដោយអ្នកជំនាញ។
១. កុំប្រែសស័រ (Compressor)
កុំប្រែសស័រជាផ្នែកមួយដ៏សំខាន់ក្នុងម៉ាស៊ីនត្រជាក់ ដោយវាបម្លែងហ្គាសត្រជាក់ឲ្យក្លាយទៅជាវត្ថុរាវ ដែលជួយក្នុងការបញ្ចុះសីតុណ្ហភាព។ ម៉្បាងវិញទៀត កុំប្រែសស័រជួយឲ្យហ្គាសត្រជាក់ ដើរបានទៀងទាត់តាមវដ្ដជាក់លាក់មួយ។ ជាទូទៅ ហ្គាសត្រជាក់នេះស្រូបកម្ដៅពីក្នុងបន្ទប់ ហើយវាចូលទៅក្នុងកុំប្រែសស័រ តាមរយៈទុយោសុញ្ញកាស ហើយកុំប្រែសស័រនឹងបណ្ណែនវាឲ្យក្លាយជាហ្គាស ដែលមានសម្ពាធខ្លាំងនិងសីតុណ្ហភាពខ្ពស់។
២. កង់ដង់សាទ័រ (Condenser)
ផ្នែកដែលសំខាន់បន្ទាប់ពីកុំប្រែសស័រមក គឺកង់ដង់សាទ័រ។ កង់ដង់សាទ័រជាឧបករណ៍មួយសម្រាប់បម្លែងហ្គាសដែលស្ថិតនៅក្នុងភាពជាឧស្ម័ន ឲ្យទៅជាវត្ថុរាវវិញ ហើយវាត្រូវបានប្រើប្រាស់សម្រាប់ការផ្លាស់ប្ដូរកម្ដៅនៅក្នុងម៉ាស៊ីនត្រជាក់។ មុខងារសំខាន់របស់វា គឺសម្រាប់បំភាយកម្ដៅចេញពីហ្គាសរាវនោះ ដោយវាប្រៀបដូចជាធុងទឹកសម្រាប់បញ្ចុះកម្ដៅអុីចឹង។ កង់ដង់សាទ័រគ គឺជាវ័ន្្តរង្វង់ដែលមានប្រហោងខាងក្នុង ដែលអាចឲ្យហ្គាសរាវ ដែលមានសម្ពាធ និងសីតុណ្ហភាពខ្ពស់ឆ្លងកាត់ និងបំភាយកម្ដៅចេញបាន។
៣. កញ្ច្រែងត្រជាក់ (Evaporator)
កញ្ច្រែងត្រជាក់ ជាកន្លែងចុងក្រោយក្នុងការដំណើរការម៉ាស៊ីនត្រជាក់ ដោយវានឹងធ្វើឲ្យហ្គាសរាវត្រជាក់ ដែលចេញពី កង់ដង់សាទ័រ ក្លាយទៅជាឧស្ម័នវិញ។ នៅក្នុងដំណាក់កាលនេះ កង្ហារក្នុងម៉ាស៊ីនត្រជាក់នឹងបក់ដើម្បីឲ្យខ្យល់ក្ដៅមកម៉ះនឹងកញ្ច្រែងត្រជាក់ ដើម្បីបញ្ចុះសីតុណ្ហភាពក្នុងបន្ទប់ ហើយកង្ហារនឹងបញ្ចេញខ្យល់ត្រជាក់ពីខាងក្នុងម៉ាស៊ីនត្រជាក់មកវិញ។ ដោយហេតុថាខ្យល់ត្រជាក់ធ្ងន់ជាងខ្យល់ក្ដៅ នោះវានឹងធ្លាក់ចុះមកក្រោមលឿន ហើយខ្យល់ក្ដៅនឹងត្រូវប៊ឺតចូលទីក្នុងកុំប្រែសស័រ ហើយវានឹងដំណើរការតាមវដ្ដដដែលៗ ដើម្បីឲ្យសីតុណ្ហភាពចុះត្រជាក់តាមកម្រិតកំណត់។
៤. វ៉ាល់ពង្រីក
វ៉ាល់ពង្រីក ជាអ្នកកំណត់បរិមាណហ្គាសត្រជាក់ ដែលចេញពីក្នុងកង់ដង់សាទ័រ ចូលមកក្នុងកញ្ច្រែងត្រជាក់។
៥. តម្រង
នៅក្នុងខ្យល់ វាមានភាគល្អិតដូចជាធូលី កំទេចកំទី ជាដើមដែលយើងមិនអាចមើលឃើញដោយភ្នែកទទេឡើយ។ តម្រងនៅក្នុងម៉ាស៊ីនត្រជាក់មាននាទីសម្រាប់ច្រោះយកភាគល្អិតកខ្វក់ នៅក្នុងបរិកាសក្នុងបន្ទប់ ដើម្បីកាត់បន្ថយហានិភ័យដល់ផ្លូវដង្ហើមរបស់មនុស្ស និងសត្វ។ ដូចនេះ ការសម្អាតតម្រងបានទៀងទាត់ជាការចាំបាច់ ដោយវាងាយស្រួលដោះ អាចសម្អាតបានដោយខ្លួនឯង ដោយគ្រាន់តែលាងទឹក និងដាក់ឲ្យវាស្ងួតវិញជាការស្រេច។
៦. ទែរម៉ូស្ដារ
ទែម៉ូស្ដារ គឺជាសេនស័រសម្រាប់វាស់សីតុណ្ហភាព។ នៅពេលដែលអ្នកកណត់សីតុណ្ហភាពលើម៉ាស៊ីនត្រជាក់ គឺទែម៉ូស្ដារនេះហើយ ដែលជាអ្នកកំណត់ថាម៉ាស៊ីនត្រជាក់ត្រូវធ្វើការដល់កម្រិតណា ដើម្បីឲ្យបន្ទប់របស់អ្នកស្ថិតនៅក្នុងសីតុណ្ហភាពដែលអ្នកចង់បាន។ នៅពេលដែលសីតុណ្ហភាពធ្លាក់ដល់កម្រិតដែលចង់បានហើយ ទែម៉ូស្ដារនឹងកំណត់ឲ្យម៉ាស៊ីនត្រជាក់ផ្អាកដំណើរការសិន ហើយពេលដែលសីតុណ្ហភាពឡើងក្ដៅវិញ ទែម៉ូស្ដារនឹងឲ្យម៉ាស៊ីនត្រជាក់ធ្វើការម្ដងទៀត។
៧. Muffler
Muffler នៅទីនេះគឺប្រៀបដូចជាសំបុក ដែលគេប្រើប្រាស់ក្នុងបំពង់ស៊ីមុាំងយានយន្តអុីចឹង ដើម្បីកាត់បន្ថយសំឡេងរំខានដែលចេញមកពីខាងក្នុងម៉ាស៊ីន។ Muffler នៅក្នុងម៉ាស៊ីនត្រជាក់ជួយទប់ នឹងកាត់បន្ថយសំឡេងក្នុងកំុប្រែសស័រពេលវាធ្វើការ ព្រោះពេលដែលកុំប្រែសស័រកំពុងបង្កើនសម្ពាធហ្គាសត្រជាក់នោះ វាបង្កើតសំឡេងខ្លាំងគួរសម ហើយបើមិនមាន Muffler នេះទេ ម៉ាស៊ីនត្រជាក់នឹងបញ្ចេញសំឡេងដូចម៉ាស៊ីនយានយន្តអុីចឹង ដោយវានឹងរំខានខ្លាំង ជាពិសេសក្នុងបន្ទប់គេងតែម្ដង។
ចុចអាន៖