• 2016-12-29 03:18:22
  • ព័ត៌មាន

២០១៦ ជា​ឆ្នាំ​ស៊យ​សម្រាប់​ក្រុមហ៊ុន​ទាំង​នេះ

  • 2016-12-29 03:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​វិស័យ​បច្ចេកវិទ្យា​​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​មួយ​ចំនួន​បាន​ជួប​ប្រទះ​រឿង​រ៉ាវ​​​ដ៏​ក្រពុល​មុខនៅ​ក្នុង​ឆ្នាំ​ ២០១៦ នេះ។

@ Yahoo

​​​​​​​​​ចាប់​ផ្ដើម​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​ Yahoo ក៏​បាន​ចាប់​ផ្ដើម​កាត់​បន្ថយ​បុគ្គលិក​ចំនួន​​ ១៥%។ ក្រោយ​មក​ទៀត​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​ក៏​បាន​ទទួល​ស្គាល់​ថា​​ពី​មុន​មក​ធ្លាប់​រងគ្រោះ​ពីរ​លើក​ ពី​ Hacker ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​អ្នក​ប្រើ​ប្រាស់​ច្រើន​ជាង​ ១ ពាន់​លាន​នាក់។ ក្រោយ​បែក​ធ្លាយ​រឿង​នេះ​តម្លៃ​ហ៊ុន​របស់​ Yahoo បាន​ធ្លាក់​ចុះ​ ១៤% ពី​ចំណុច​ខ្ពស់​បំផុត​​កាល​ពី​ខែ​កញ្ញា។

@ Samsung

បញ្ហា​ដែល​ Samsung ត្រូវ​ប្រឈម​មុខ​ដំបូង​គឺ​ការ​ហៅ​ចូល​ Galaxy Note 7 រាប់​លាន​គ្រឿង​បន្ទាប់​ពី​ករណី​ផ្ទុះ​ថ្ម​លើ​ស្មាតហ្វូន​នេះ​បាន​កើត​ឡើង។ ក្រោយ​មក​ Samsung ក៏​បាន​​ផ្ដល់​ជា​ការ​​​ប្ដូរ​ថ្មី​សម្រាប់​ទូរសព្ទ​ដែល​សង្ស័យ​ថា​មាន​បញ្ហា​ ដោយ​ជំនួស​មក​វិញ​នូវ Note 7​ ដែល​មាន​សុវត្ថិភាព។ ប៉ុន្តែ​ចុង​ក្រោយ​ Note 7 ដែល​ក្រុមហ៊ុន​ថា​មាន​សុវត្ថិភាព​នោះ​ក៏​មាន​បញ្ហា​ផ្ទុះ​ថ្ម​ដូច​គ្នា។ បញ្ហា​នេះ​បណ្ដាល​ឲ្យ​ Samsung ត្រូវ​បង្ខំ​ចិត្ត​ឈប់​លក់​ និង ឈប់​ផលិត​ Note 7 ដោយ​ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់​ចំណេញ​រាប់​ពាន់​លាន​ដុល្លារ។

​បញ្ហា​ Note 7 នេះ​បាន​ប៉ះពាល់​ដល់​តម្លៃ​ហ៊ុន​របស់​ Samsung ប៉ុន្តែ​តម្លៃ​ហ៊ុន​បាន​កើន​ឡើង​វិញ​ក្រោយ​​ក្រុមហ៊ុន​ប្រកាស​ពី​ការ​ពិចារណា​លើ​ការ​ប្ដូរ​រចនា​សម្ព័ន្ធ​ក្រុមហ៊ុន។

@ Twitter

បើក​ក្បាល​ឆ្នាំ​ ២០១៦ Twitter បាន​សារភាព​ថា​កាល​ពី​ចុង​ឆ្នាំ​ ២០១៥ ខ្លួន​ពិត​ជា​បាត់​បង់​ចំនួន​អ្នក​ប្រើ​ប្រាស់​មែន។ ក្រោយ​មក​ទៀត​បាន​ប្រកាស​ពី​កាត់​បន្ថយ​​ការងារ​រាប់​រយ​តំណែង​ និង បាន​ប្រកាស​ពី​ការ​បិទ​ចោល​បណ្ដាញ​វីដេអូ​ Vine ទៀត​ផង។ ក្រុមហ៊ុន​កាន់​តែ​ក្រពុល​មុខ​ខ្លាំង​នៅ​​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ​ នៅ​ពេល​ដែល​ក្រុមហ៊ុន​ច្រឡំ​ដៃ​ផ្អាក​ដំណើរ​ការ​គណនី​ Twitter របស់​ Jack Dorsey ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​នេះ។

តម្លៃ​ហ៊ុន​របស់​ Twitter ​នៅ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​ ២០% ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សុខហេង

មតិយោបល់