- 2016-12-14 23:00:00
- ព័ត៌មាន
Hyundai ចេញគំរូរថយន្តថ្មី ប្រើប្រអប់លេខភ្លោះ
- 2016-12-14 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hyundai ចេញគំរូរថយន្តថ្មី ប្រើប្រអប់លេខភ្លោះ
ចន្លោះមិនឃើញ
Hyundai Enduro Concept ម៉ូដរថយន្តគំរូបំពាក់បច្ចេកវិទ្យាប្រអប់លេខភ្លោះ បានបង្ហាញរាងនៅ Motor Expo ប្រទេសថៃកាលពីដើមខែធ្នូកន្លងទៅ។
ផ្នែកខាងក្នុងនៃរថយន្តរចនាបែបស្ព័រ ឯមុខងារផ្សេងៗរបស់ Enduro នេះ អាចបញ្ជាបានពីចម្ងាយ។ កញ្ចក់ខាងឆ្វេងនិងខាងស្តាំនៃរថយន្ត ត្រូវជំនួសដោយកាមេរ៉ាទំនើបបំពាក់នៅចំហៀងនិងខាងក្រោយរថយន្ត ហើយបញ្ជូនរូបភាពទៅផ្ទាំងអេក្រង់នៅខាងក្នុងឡាន កាន់តែធ្វើឲ្យអ្នកបើកបរពិនិត្យមើលទិដ្ឋភាពជុំវិញបានងាយនិងរហ័សបំផុត។
Hyundai Enduro Concept បំពាក់ម៉ាស៊ីនប្រភេទ Turbocharged gasoline 2.0 T-GDI។ រថយន្តគំរូនេះ បំពាក់ប្រភេទចង្កឹះលេខភ្លោះ មានដល់ទៅ ៧ វគ្គ។ ចង្កឹះលេខនេះ ដំណើរការស្វ័យប្រវត្តិ តែមានការបែងចែកតួនាទីផ្សេងគ្នា។ ចង្កឹះលេខមួយដំណើរការដាក់លេខ ប្រភេទលេខ សេស និងមួយទៀតគ្រប់គ្រងប្រភេទលេខគូ។ ចង្កឹះលេខបែបនេះនឹងអាចឲ្យថាមពលដំណើរការពីម៉ាស៊ីន ចូលប្រអប់លេខបានរលូនល្អ គ្មានការរំខាន។ សម្រាប់កម្លាំងសេះ (HP) របស់រថយន្ត ខាង Hyundai ពុំបានបញ្ជាក់៕
ដំណើរការចង្កឹះលេខភ្លោះ