- 2016-12-12 04:29:50
- ព័ត៌មាន
Mazda មួយឆ្នាំៗលក់រថយន្តបានជាង ១ ០០០ គ្រឿងលើទីផ្សារកម្ពុជា
- 2016-12-12 04:29:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mazda មួយឆ្នាំៗលក់រថយន្តបានជាង ១ ០០០ គ្រឿងលើទីផ្សារកម្ពុជា
ចន្លោះមិនឃើញ
រថយន្ត Mazda មួយឆ្នាំៗអាចលក់បានជាង ១ ០០០ គ្រឿងសម្រាប់ទីផ្សារកម្ពុជា។ Mazda ដែលជាយីហោរថយន្តជប៉ុនថ្មីមួយទៀតដែលទើបតែបើកទីផ្សារក្នុងប្រទេសកម្ពុជា កំពុងទាញយកប្រជាប្រិយភាពលើតម្រូវការរបស់អតិថិជនកម្ពុជា។
អ្នកនាង ប៊ុត កល្យាណ ប្រធានសាខាក្រុមហ៊ុន HGB Auto ដែលជាក្រុមហ៊ុននាំចូលផ្លូវការរថយន្ត Mazda នៅទីផ្សារកម្ពុជាបានឲ្យដឹងថា Mazda បានចាប់ផ្ដើមបើកទីផ្សារលក់រថយន្តនៅឆ្នាំ ២០១៣។ ការឈានជើងនាំយីហោរថយន្តជប៉ុនមកប្រទេសកម្ពុជា Mazda បានពង្រីកទីផ្សារយ៉ាងឆាប់រហ័សនិងក្លាយជាម៉ាករថយន្តដ៏ពេញនិយមមួយសម្រាប់អតិថិជនជនក្នុងស្រុក។
អ្នកនាងថា ក្នុងមួយឆ្នាំៗ ក្រុមហ៊ុនលក់រថយន្ត Mazda បានជាង ១ ០០០ គ្រឿង ដែលជាលទ្ធផលដ៏ប្រសើរ ទោះបីមានការប្រកួតប្រជែងពីម៉ាករថយន្តជាច្រើនទៀត។
"ពលរដ្ឋកម្ពុជាមានការពេញនិយមរថយន្តរបស់ជប៉ុន ហើយ Mazda ជារថយន្តដែលផលិតផ្ទាល់ពីរោងចក្រនៅប្រទេសជប៉ុន"។
អ្នកគ្រប់គ្រងរូបនេះថា Mazda ដែលនាំចូលពីប្រទេសជប៉ុនផ្ទាល់ ការផលិតលក្ខណៈស្តង់ដាដែលផ្តល់សុវត្ថិភាពនិងការទុកចិត្តសម្រាប់អតិថិជនក្នុងការទិញយកទៅប្រើប្រាស់។
អ្នកនាងទទួលស្គាល់ថា នៅលើដងផ្លូវ Toyota មានទីផ្សារប្រើប្រាស់ទូលំទូលាយនិងជាម៉ាករថយន្តដែលទទួលការពេញនិយមបំផុត ប៉ុន្តែ Mazda ក៏កំពុងពង្រីកឥទ្ធិពលក្នងការក្លាយជាម៉ាករថយន្តឈានមុខគេនៅប្រទេសកម្ពុជា ក្នុងពេលអតិថិជនកម្ពុជាក៏ចាប់ផ្ដើមស្គាល់និងគាំទ្ររថយន្តថ្មីនេះកាន់តែច្រើនឡើងៗ។
ក្រុមហ៊ុន Mazda ថ្មីៗនេះបានរៀបចំការប្រកួតគូរគំនូរដែលមានការចូលរួមពីកុមារតូចៗតាមសាលានានា។ បើតាមអ្នកគ្រប់គ្រងរូបនេះប្រាប់ថា នេះក៏ជាយុទ្ធសាស្ត្រមួយ ក្នុងគោលដៅជួយជំរុញនិងផ្សព្វផ្សាយរថយន្ត Mazda បន្ថែមទៀតលើទីផ្សារអ្នកប្រើប្រាស់៕