- 2016-12-07 21:41:58
- ព័ត៌មាន
មនុស្សជាង ៤០០នាក់ ចូលរួមកម្មវិធី FORD Adventure លើកទី ១០ នៅព្រឹកនេះ
- 2016-12-07 21:41:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សជាង ៤០០នាក់ ចូលរួមកម្មវិធី FORD Adventure លើកទី ១០ នៅព្រឹកនេះ
ចន្លោះមិនឃើញ
យ៉ាងតិចមានអ្នកចូលរួមជាង ៤០០នាក់ បានជួបជុំគ្នាកាលពីព្រឹកម៉ោង ៤ ទាបភ្លឺព្រឹកមិញនេះ ដើម្បីចូលរួមកម្មវិធី FORD Adventure ដែលបានចាប់ផ្ដើមក្បួនដង្ហែរថយន្ត Ford ប្រមាណជា ៨០គ្រឿង ចេញពីភ្នំពេញទៅកាន់ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា និង ខេត្តបុរីរាម ប្រទេសថៃ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមានរយៈពេល ៣យប់ ៤ថ្ងៃ គិតចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៦។
ដំណើរកម្សាន្ត FORD Adventure ឆ្នាំ២០១៦ នេះ រៀបចំ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នៅក្នុងប្រទេសកម្ពុជា និងឧបត្ថម្ភកម្មវិធី ដោយក្រុមហ៊ុន តូតាល់ ខេមបូឌា (TOTAL CAMBODGE) ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា ហើយក៏មានការចូលរួមសហការជាមួយ ក្រុមហ៊ុន Coca-Cola និងក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s, Costa Coffee, BBQ Chicken, Dairy Queen និង Krispy Kreme។
លោក សេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត Ford បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាល់បណ្តាក្រុមហ៊ុន ឧបត្ថម្ភទាំងអស់ ដែលបានជួយគាំទ្រ ដល់ដំណើរការ នៃកម្មវិធីដំណើរម្សាន្ត FORD Adventure ឆ្នាំ២០១៦ នេះ។ លោករំពឹងថា ដំណើរកម្សាន្តឆ្នាំនេះ នឹងកាន់តែធ្វើឱ្យ អ្នកចូលរួម រីករាយ កាន់តែខ្លាំង ជាងឆ្នាំមុនៗថែមទៀត ។
ដំណើរកម្សាន្តរយៈពេល ៤ថ្ងៃខាងលើនេះ មានអ្នកដំណើរប្រមាណ ៤០០នាក់ ដែលអ្នកចូលរួមនឹង រីករាយ ជាមួយទេសភាព ព្រៃភ្នំនៅតាមដងផ្លូវ ក្នុងទឹកដីខេត្តឧត្តរមានជ័យ រួមជាមួយនឹងបទពិសោធន៍ បោះជំរុំដ៏ អស្ចារ្យនៅលើវាលស្មៅយ៉ាងស្រស់ត្រកាល នៃខេត្តបុរីរាម ប្រទេសថៃ។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងមាន ឱកាសដើរទិញទំនិញ ជាច្រើនសំបូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៃទឹកដីខេត្តបុរីរាម ប្រទេសថៃថែមទៀតផង។
គួរបញ្ចាក់ផងដែរ ដំណើរកម្សាន្ត FORD Adventure ឆ្នាំ២០១៦ ក៏មានការសហការចូលរួមពីសំណាក់ដៃគូផ្សព្វផ្សាយពាណិជ្ជកម្មដូចជា Sticker City ទស្សនាវដ្ដីប្រជាប្រិយ ទស្សនាវដ្ដីអង្គរធំ ទស្សនាវដ្ដីអេឡិចត្រូនិច និង គេហទំព័រ Sabay ជាដើម៕