• 2016-11-20 02:22:14
  • ព័ត៌មាន

ចង់​ឲ្យ​ Apple ព្យាបាល​​ជំងឺ​ Touch ត្រូវ​ចំណាយ​ ១៤៩ ដុល្លារ​

  • 2016-11-20 02:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​សីហា​កន្លង​ទៅ​គេ​សង្កេត​ឃើញ​ថា​​ជំងឺ​ Touch ដែល​​កើត​​មាន​​លើ​ iPhone 6 និង 6 Plus បាន​កើន​​ឡើង​យ៉ាង​ច្រើន។

​​​​​​​​​​​"ជំងឺ​ Touch” គឺ​ជា​បញ្ហា​មាន​លើ​ទូរសព្ទ​ដែល​វា​​បង្ហាញ​ជា​​ឆ្នូត​ពណ៌​ប្រផេះ​លើ​ផ្នែក​ខាង​លើ​នៃ​អេក្រង់​ទូរសព្ទ ហើយ​ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​អេក្រង់​មិន​អាច​ឆ្លើយ​តប​នឹង​សកម្មភាព​ Touch របស់​អ្នក​ប្រើ​ប្រាស់​បាន​ល្អ​ (គេ​​ច្រើន​​និយាយ​ថា​ Touch អត់​ទៅ) ដូច​ពី​មុន។ ​​​​​​"ជំងឺ​ Touch” ជា​ឈ្មោះ​ដែល​ដាក់​ដោយ​ក្រុមការងារ​ iFixit។

ទាក់​ទង​នឹង​ជំងឺ​នេះ​កន្លង​មក​ Apple មិន​បាន​​ចាត់​ទុក​ថា​វា​ជា​បញ្ហា​​នោះ​ទេ​ ផ្ទុយ​មក​វិញ​បែរ​ជា​និយាយ​ទៅ​កាន់​អ្នក​​ប្រើ​ប្រាស់​ដែល​ជួប​បញ្ហា​ទាំង​នេះ​ថា​គួរ​តែ​ប្ដូរ​ទូរសព្ទ​ថ្មី។ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​ប្ដឹង​ផ្ដល់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ដែល​ជួប​បញ្ហា​នេះ​ ជា​ច្រើន​នាក់​ Apple ក៏​ព្រម​ទទួល​ស្គាល់​ពី​បញ្ហា​នេះ ហើយ​ក៏​បាន​ផ្ដល់​ជូន​សេវា​ជួសជុល​ដោយ​ត្រូវ​ចំណាយ​ ១៤៩ ដុល្លារ៕

ចុច​អាន៖​​​​​ iPhone 7Plus​ ​ពិត​មិន​អាច​ជំនួស​កាមេរ៉ា​អាជីព

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់