• 2014-11-05 22:01:28
  • ព័ត៌មាន

Mercedes G-Code ស៊េរី​ថ្មី​ឡូយ​ម៉ាបេន បច្ចេកវិទ្យា​គ្មាន​ពីរ

  • 2014-11-05 22:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Mercedes-Benz បាន​បង្ហាញ​ពី​គម្រោង​ផលិត និង​រាង​គំរូ​របស់​រថយន្ត​ស៊េរី​ចុង​ក្រោយ​បង្អស់​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​អស្ចារ្យ គឺ Mercedes Vision G-Code ប្រភេទ SUC (sport utility coupe)។

 

ការ​ប្រកាស​​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​មជ្ឈមណ្ឌល​វិស្វកម្ម (តំឡើង) រថយន្ត​នៅ​ក្រុង​ប៉េកាំង កាល​ពី​ម្សិលមិញ​នេះ។

 

 

G-Code មាន​ពណ៌​ស​ប្រាក់ និង​ខ្មៅ​ពិសេស​ដែល​មាន​មុខងារ​ជា​បន្ទះ​សាក​ថាមពល​ព្រះអាទិត្យ​ ហើយ​បម្លែង​ថាមពល​អគ្គិសនី​សម្រាប់​ដំណើរការ​ម៉ាស៊ីន។

 

រថយន្ត​​ប្រភេទ Hybrid មួយ​នឹង​ក៏​ដំណើរ​ការ​ដោយ​ប្រើ​ថាមពល​ហ្គាស (អ៊ីដ្រូសែន) ដែរ ឯ​គ្រឿង​បរិក្ខារ​ខាង​ក្នុង​ក៏​ទំនើប និង​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់។

 

 

យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ពី​ការ​ផលិត G-Code នេះ​នៅ​ឡើយ ខណៈ​ដែល​អ្នក​ខ្លះ​សង្ស័យ​ថា បច្ចេកវិទ្យា​ខ្លះ​របស់ G-Code នឹង​ត្រូវ​ប្រើ​បំពាក់​លើ​រថយន្ត​នា​ពេល​អនាគត​ដែរ៕

 

 

 

ដោយ៖ សុផាត ប្រភព៖ Mercedes

មតិយោបល់