- 2016-11-01 22:05:04
- ព័ត៌មាន
រថយន្ត Ford ម៉ូដែលថ្មីនឹងប្រើប្រព័ន្ធប្រតិបត្តិការរបស់ BlackBerry
- 2016-11-01 22:05:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Ford ម៉ូដែលថ្មីនឹងប្រើប្រព័ន្ធប្រតិបត្តិការរបស់ BlackBerry
ចន្លោះមិនឃើញ
BlackBerry Ltd ទើបចុះកិច្ចព្រមព្រៀងជាមួយ Ford Motor Co ដើម្បីផលិតប្រព័ន្ធប្រតិបត្តិការសុវត្ថិភាព QNX សម្រាប់រថយន្ត Ford។
ការសហការនេះ ជាលើកទីមួយសម្រាប់ BlackBerry ក្នុងការផ្គត់ផ្គង់ប្រព័ន្ធប្រតិបត្តិការសុវត្ថិភាពឲ្យដៃគូរជាសហគ្រាសផលិតរថយន្តដ៏ធំសំបើម។ ទន្ទឹមនឹងការប្រើប្រព័ន្ធប្រតិបត្តិការនៅលើរថយន្ត Ford អ្នកវិភាគសេដ្ឋកិច្ចអះអាងថានឹងជួយបង្កើនប្រជាប្រិយភាពរបស់ BlackBerry ក្រោយស្មាតហ្វូនក្រុមហ៊ុននេះជួបនឹងឧនភាពយ៉ាងខ្លាំង។
ក្រៅពី Ford សូម្បីម៉ាញ៉េឡាន កុងទ័រអេឡិចត្រូនិក និងឧបករណ៍បំពាក់លើរថយន្តទូទៅដែលជាផលិតផល Panasonic Automotive សុទ្ធតែប្រើប្រព័ន្ធប្រតិបត្តិការរបស់ BlackBerry៕
អានបន្ត ៖ រថយន្ត ១០ ម៉ូដែល គួរឲ្យជឿទុកចិត្តជាងគេសម្រាប់ឆ្នាំ ២០១៦ នេះ
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ reuter