• 2016-10-17 18:05:59
  • ព័ត៌មាន

ក្ដារចុច​ "លក្ខណៈ​ខ្មែរ" ចេញ​កំណែ​ប្រែ​ថ្មី ១.០.២ ស្រួល​ប្រើ​ជាង​មុន

  • 2016-10-17 18:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដារចុច​លក្ខណៈ​ខ្មែរ (Khmerism Keyboard) បាន​ចេញ​កំណែ​ប្រែ​ថ្មី ១.០.២ ដោយ​បន្ថែម​មុខងារ​ដាក់​សំឡេង​ពេល​ចុច ពង្រីក​តួ​អក្សរ​ឲ្យ​ធំ​ជាង​មុន ថែម​ស្រមោល​លើ​តួ​អក្សរ។

 

 

លោក ភួយ លីហេង​ ជា​ស្ថាបនិក​ក្ដារចុច​លក្ខណៈ​ខ្មែរ បាន​ប្រាប់​ឲ្យ​ដឹង​ថា កំណែប្រែ​ថ្មី​នេះ ​បាន​​ធ្វើការ​កែប្រែ​​លើ​ចំណុច​ខ្វះខាត​មួយ​ចំនួន ដោយ​បន្ថែម​មុខងារ​ថ្មីៗ​ដូចជា ​ដាក់​សំឡេង​ពេល​ចុច ពង្រីក​តួ​អក្សរ​ឲ្យ​ធំ​ជាង​មុន ថែម​ស្រមោល​លើ​តួ​អក្សរ និង​ដោះស្រាយ​បញ្ហា​ក្ដារចុចដែលធ្លាប់​កើត​​មាន​​លើ iOS 10 ជាពិសេស​ចំពោះ​ប្រិយមិត្ត​ដែល​និយម​ប្រើប្រាស់ iPad។

 

លោក​បាន​បន្ថែម​ថា ក្ដារចុច​នេះ​​ប្លែក​ពី​ក្ដារចុច​ដទៃ​បន្តិច​ត្រង់​ថា ​ព្យញ្ជនៈ ស្រៈ និង​លេខ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​ធ្វើ​ឱ្យ​អ្នក​​ប្រើ​ដំបូង​ពិបាក​វាយ ប៉ុន្តែ​ក្ដារចុច​នេះ​ស្រួលចុច ងាយ​ចាំ​ដោយ​បែង​ចែក​ព្យញ្ជនៈ និង​ស្រៈ បង្កើន​ចម្លាស់​ដៃ​ឆ្វេង ស្ដាំ កាត់​បន្ថយ​ការ​ប្រើ​គ្រាប់ឆ្លាស់ (Shift) ដៃ​ឆ្វេង ដៃ​ស្ដាំ​ធ្វើការ​ស្មើគ្នា បង្ហាញ​ពី​លក្ខណៈ​ខ្មែរ និង​ស្រប​តាម​បទដ្ឋាន​យូនីកូដ ៕

 

 

ទាញ​យក ​នៅ​ទីនេះ

 

 

អាន​បន្ត៖ ស្ថាបនិក​ក្ដារចុច Khmerism ប្រាប់​របៀប វាយ​អក្សរ​ខ្មែរ​ឲ្យ​​រហ័ស​លើ iPhone

អាន​បន្ត៖ លី​ហេង បង្កើត​ក្ដារចុច​លក្ខណៈ​ខ្មែរ ​ទទួល​ស្គាល់​​រហូត​ស្ថាបនិក​ខ្មែរ​យូនីកូដ

 

​អត្ថបទ៖ រក្សា

មតិយោបល់