- 2016-09-18 16:10:25
- ព័ត៌មាន
Samsung លក់ភាគហ៊ុន ៣% នៅក្នុង Sharp
- 2016-09-18 16:10:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung លក់ភាគហ៊ុន ៣% នៅក្នុង Sharp
ចន្លោះមិនឃើញ
Samsung Electronics ប្រកាសលក់ភាគហ៊ុន ៣% នៅក្នុង Sharp Corp ក្រោមមូលហេតុរៀបចំរចនាសម្ព័ន្ធភាគហ៊ុនក្រុមហ៊ុន។
ភាគហ៊ុន Samsung លក់នោះគឺជាភាគហ៊ុនដែលទិញពី Sharp កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃប្រមាណ ១០១លានដុល្លារ។ ដោយឡែកការលក់នេះ Samsung និង Sharp មិនបានបញ្ជាក់ពីតម្លៃ តែអ្នកវិភាគរបស់ Wall Street Journal អះអាងថា ទាបជាង ១០០ លានដុល្លារ។
អ្នកវិភាគដដែលបន្តថា Samsung អាចលែងត្រូវការបច្ចេកវិទ្យាអេក្រង់ និងបច្ចេកវិទ្យាបន្ទាប់បន្សំរបស់ Sharp ខណៈដែល Samsung ក៏លក់ទាំងស្រុងនូវសង្វាក់ផលិតកម្មម៉ាស៊ីនព្រីនរបស់ខ្លួនឲ្យទៅ HP ព្រោះចង់ផ្ដោតផលិតផលិតផលស្នូលរបស់ក្រុមហ៊ុន៕
អានបន្ត ៖ អតិថិជនខ្មែរម្នាក់រង់ចាំទិញ iPhone 7 Plus តាំងពីព្រលឹម ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ phonearena