- 2014-11-03 17:54:00
- ផលិតផលថ្មី
មាន PhotoMath លំហាត់គណិតវិទ្យាលំបាកប៉ុណ្ណាក៏ដោះស្រាយចេញដែរ
- 2014-11-03 17:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាន PhotoMath លំហាត់គណិតវិទ្យាលំបាកប៉ុណ្ណាក៏ដោះស្រាយចេញដែរ
ចន្លោះមិនឃើញ
ធម្មតាមានសិស្សនិស្សិតមួយចំនួនដែលរៀនជំនាញវិទ្យាសាស្ត្រដូចជាសំណង់ស៊ីវិលឬគណនីជាដើមតែងតែស្មុគស្មាញហើយឈឺក្បាលជាមួយនឹងលំហាត់គណិតវិទ្យាដែលពិបាកដោះស្រាយ។ ប៉ុន្តែពេលនេះវាលែងជាការលំបាកតទៅទៀតហើយព្រោះមានកម្មវិធីទូរសព្ទមួយដែលដើរតួជាគ្រូគណិតវិទ្យាដ៏ជំនាញមួយជួយដោះស្រាយបញ្ហាទាំងអស់ជូនប្រិយមិត្ត។
PhotoMath ជាកម្មវិធីដោះស្រាយលំហាត់គណិតវិទ្យាដែលអាចទុកចិត្តខ្លាំងបំផុតសម្រាប់សិស្ស និស្សិតរៀនជំនាញផ្នែកវិទ្យាសាស្ត្រ។ ប្រិយមិត្តគ្រាន់តែបើកកម្មវិធីមួយនេះហើយស្កេនលំហាត់ណាមួយ (ដោយកាន់ទូរសព្ទឲ្យនឹង) ដែលមិត្តដោះស្រាយមិនចេញ នោះវានឹងចេញចម្លើយលម្អិតជូនប្រិយមិត្ត។
**បញ្ជក់៖ PhotoMath អាចស្កេនបានតែលំហាត់ណាដែលបោះពុម្ពនៅលើក្រដាសប៉ុណ្ណោះ តែវាទាន់អាចស្កេនលំហាត់ដែលសរសេរដោយដៃនៅឡើយទេ។ ចំពោះប្រិយមិត្តដែលប្រើ iOS និង Windows Phone អាចដោនឡូតកម្មវិធីនេះតាមរយៈ Link ខាងក្រោម តែចំពោះ Android ទាល់តែដើមឆ្នាំ ២០១៥ ទើបអាចដោនឡូតបាន៕
វីដេអូ៖
សម្រាប់ iOS ចុចត្រង់នេះ សម្រាប់ Windows Phone សូមចុចត្រង់នេះ
ដោយ៖ ប៉ែត ផាន់និត ប្រភព៖ lifehack