• 2016-09-14 13:08:56
  • ព័ត៌មាន

ឃើញ​រូប​ទាំង​នេះ​ ​អ្នក​កាន់​តែ​ចង់​ប្រើ​ ​iPhone 7/ 7Plus

  • 2016-09-14 13:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្ហាញ​ខ្លួន​របស់​ ​iPhone 7 / 7Plus​ ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ពិភពលោក​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹង​បច្ចេកវិទ្យា​ប្លែកៗ​ ​ជា​ពិសេស​កាមេរ៉ា​ដ៏​អស្ចារ្យ​របស់​វា។

 

 

សម្រាប់​កាមេរ៉ា​ ​iPhone 7​ ​អាច​ថា​មិន​សូវ​មាន​ខុស​ពី​ស្មាតហ្វូន​មួយ​ចំនួន​ ​ដែល​មាន​កម្រិត​ចាប់​រូបភាព​ ​១២​ ​មេហ្គាភិចសែល​ ​តែ​ពិសេស​ត្រង់​អាច​ថត​រូប​ជា​ប្រភេទ​ ​RAW​ ​ដូច​កាមេរ៉ា​អាជីព។

 

អ្វី​ដែល​អស្ចារ្យ​គឺ​ ​iPhone 7 Plus​ ​ដែល​មាន​កាមេរ៉ា​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល​ ​ហើយ​មាន​ ​Lens​ ​ប្រភេទ​ ​Wide Angle​ ​28mm​ ​និង​ ​Telephoto​ ​52mm​ ​ដែល​មាន​ ​Aperture​ ​ចន្លោះ​ ​f/1.8​ ​ដល់​ ​f/22។ ទន្ទឹម​នឹង​កម្រិត​ ​Aperture​ ​ទាំង​នេះ​ ​អាច​ឲ្យ​ ​iPhone 7 Plus​ ​ផលិត​រូបភាព​ដែល​មាន​ជម្រៅ​រូប​ ​(Depth of Field) បាន​យ៉ាង​ទាក់ទាញ​ដូច​កាមេរ៉ា​ប្រភេទ​ ​DSLR។

 

 

 

ចំណុច​មិន​សរសើរ​មិន​បាន​លើ​កាមេរ៉ា​ ​iPhone 7/ 7Plus​ ​គឺ​មុខងារ​ទប់​លំនឹង​រូបថត​ ​(Optical I.S.)​ ​ដែល​អាច​ថត​សកម្មភាព​នានា​បាន​យ៉ាង​ច្បាស់​ ​និង​រហ័ស​បំផុត​ ​ហើយ​អាច​ថត​វីដេអូ​កម្រិត​ ​4K​ ​ជា​មួយ​ល្បឿន​ ​30fps៕

 

ខាងក្រោមជារូប ដែលថតដោយ iPhone 7 /7Plus

 

 

 

 

 

 

 

 

អាន​បន្ត​ ​៖​ Xperia XA កាមេរ៉ា 13MP ខ្លាំង​ជាង iPhone 6s តម្លៃ ៣០០ ដុល្លារ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​dpreview

មតិយោបល់