• 2016-09-06 16:44:08
  • ព័ត៌មាន

កំណែប្រែ​ថ្មី​ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ លែង​​បញ្ហា​រឿង​អក្សរ​លោត

  • 2016-09-06 16:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណែ​ប្រែ​ថ្មី ២.១.២ លើ​ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ សម្រាប់​ដោះ​ស្រាយ​បញ្ហា​អក្សរ​លោត បាន​ដាក់​ឲ្យ​ទាញ​យក​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS។

 

 

កន្លង​មក​អ្នក​ប្រើ​ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ​លើ iOS តែង​ជួប​បញ្ហា អក្សរ​លោត ពេល​ចុច​លុប​អក្សរ​ហើយ​ដក​ឃ្លា។ ឧទាហរណ៍ ពេល​វាយ​ពាក្យ "សាលា" ហើយ​បើ​ចុច​លុប​និង​ដក​ឃ្លា នោះ​វា​បែរ​ជា​ចេញ "សាលលា" ទៅ​វិញ។

 

បញ្ហា​នេះ​កើត​ឡើង​តែ​សម្រាប់​តែ iOS ប៉ុណ្ណោះ ហើយ​កំណែ​ប្រែ​ថ្មី ២.១.២ នឹង​ដោះ​ស្រាយ​បញ្ហា​អក្សរ​លោត​នេះ​បាន។

 

ដោយ​ឡែក​ចំពោះ​បញ្ហា​ក្តារ​ចុច​ខ្មែរ​ឆ្លាតវៃ តែងតែ​ទាមទារ​ឲ្យ​អ្នក​ប្រើ​ប្រាស់ iOS រៀន​វាយ​អក្សរ​ម្តង​ហើយ​ម្តង​ទៀត​នោះ លោក​វណ្ណា អ្នក​បង្កើត​ក្តារ​ចុច​នេះ ថា​នឹង​ដោះ​ស្រាយ​នៅ​កំណែ​ប្រែ​បន្ទាប់​ខាង​មុខ៕

 

អត្ថបទ៖ ប៉ែត ផាន់និត

មតិយោបល់