- 2016-08-29 14:00:01
- ព័ត៌មាន
ដាញ់ ហុង៖ អ្នកជំនាញគួររួមគ្នា រកវិធីឲ្យប្រព័ន្ធកុំព្យូទ័រស្គាល់អក្សរខ្មែរមិនប្រើ ZWSP
- 2016-08-29 14:00:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាញ់ ហុង៖ អ្នកជំនាញគួររួមគ្នា រកវិធីឲ្យប្រព័ន្ធកុំព្យូទ័រស្គាល់អក្សរខ្មែរមិនប្រើ ZWSP
ចន្លោះមិនឃើញ
ស្ថាបនិកបង្កើតពុម្ពអក្សរខ្មែរយូនីកូដ លោក ដាញ់ ហុង ចង់មានការបង្កើតប្រព័ន្ធកុំព្យូទ័រដែលអាចស្គាល់អក្សរខ្មែរដោយមិនបាច់ប្រើចន្លោះមើលមិនឃើញ។
ចន្លោះមើលមិនឃើញ (Zero-width Space-ZWSP) លោក ហុង ថាពុំមែនស្ថិតក្នុងស្តង់ដារខ្មែរយូនីកូដទេ។ ការប្រើ ZWSP លើក្តារចុចខ្មែរ កើតឡើងតាំងពីយូរយារណាស់មកហើយ ដើម្បីឲ្យប្រព័ន្ធកុំព្យូទ័រស្គាល់ពាក្យខ្មែរលើបណ្ដាញអ៊ីនធឺណិតបណ្ដោះអាសន្ន ហើយអាចឲ្យអក្សរដែលវាយមកអាចចុះបន្ទាត់បានត្រឹមត្រូវ។ ប៉ុន្តែ វាបែរជាត្រូវប្រើជាប់រហូតមកដល់បច្ចុប្បន្ន ដោយមិនមានការអើពើបង្កើតប្រព័ន្ធកុំព្យូទ័រស្គាល់ពាក្យខ្មែរ ដែលមិនប្រើ ZWSP ឲ្យបានសម្រេច។
"មន្រ្តីរដ្ឋាភិបាលទទួលបន្ទុកត្រូវយកចិត្តទុកដាក់ដោះស្រាយ ដើម្បីឲ្យអ្នកជំនាញព័ត៌មានវិទ្យាមានឱកាសបង្កើតប្រព័ន្ធកុំព្យូទ័រស្គាល់អក្សរខ្មែរ ទោះបីមិនប្រើ ZWSP"។
លោក ហុង បញ្ជាក់ថា កន្លងមកមានជំនួយខ្ទង់លានដុល្លារពី USAID ដើម្បីអភិវឌ្ឍវិស័យ ICT នៅកម្ពុជារួមទាំងបញ្ហា ZWSP តែដូចមិនឃើញទទួលលទ្ធផលអ្វីសោះ។ បញ្ហា ICT ខ្លះដូច ZWSP នៅមិនទាន់ដោះស្រាយចេញដដែល។
"អ្វីដែលខ្ញុំចង់បាន គឺសុំឲ្យមានក្តារចុចខ្មែរយូនីកូដ ត្រឹមត្រូវតាមស្តង់ដារ ហើយរឿងប្រព័ន្ធអ៊ីនធឺណិតមិនស្គាល់ពាក្យខ្មែរដែលមិនប្រើ ZWSP មន្រ្តីរដ្ឋាភិបាលទទួលបន្ទុក គួរយកចិត្តទុកដាក់ដោះស្រាយ ដើម្បីឲ្យអ្នកជំនាញព័ត៌មានវិទ្យាទាំងអស់មានឱកាសបង្កើតឲ្យជោគជ័យ"៕
អត្ថបទ៖ ប៉ែត ផាន់និត