• 2016-08-24 16:57:00
  • ព័ត៌មាន

ជំងឺ​ Touch កំពុង​​កើត​មាន​កាន់​តែ​ច្រើន​លើ​​អ្នក​ប្រើ​ iPhone 6 និង​ 6 Plus

  • 2016-08-24 16:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​ជិត​ដល់​ខួប​កំណើត​ពីរ​ឆ្នាំ​របស់​​ iPhone 6 និង​ 6 Plus គេ​សង្កេត​ឃើញ​មាន​ការ​កើត​មាន​​ "ជំងឺ​ Touch” លើ​​អ្នក​ប្រើ​ប្រាស់​​ទូរសព្ទ​ពីរ​ម៉ូដែល​នេះ​កំពុង​តែ​កើន​ឡើង​ខ្លាំង។

 

 

​​​​​​​"ជំងឺ​ Touch” គឺ​ជា​បញ្ហា​មាន​លើ​ទូរសព្ទ​ដែល​វា​​បង្ហាញ​ជា​​ឆ្នូត​ពណ៌​ប្រផេះ​លើ​ផ្នែក​ខាង​លើ​នៃ​អេក្រង់​ទូរសព្ទ ហើយ​ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​អេក្រង់​មិន​អាច​ឆ្លើយ​តប​នឹង​សកម្មភាព​ Touch របស់​អ្នក​ប្រើ​ប្រាស់​បាន​ល្អ​ (គេ​​ច្រើន​​និយាយ​ថា​ Touch អត់​ទៅ) ដូច​ពី​មុន។ ​​​​​​"ជំងឺ​ Touch” ជា​ឈ្មោះ​ដែល​ដាក់​ដោយ​ក្រុមការងារ​ iFixit។

 

 

iFixit បាន​លើក​ឡើង​ថា ​ក្រុមហ៊ុន​ Apple ក៏​ដឹង​ពី​បញ្ហា​នេះ​ដែរ​ប៉ុន្តែ​គេ​មិន​អើពើ​ឡើយ។ បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន​មួយ​រយៈ​ខ្លី​ប្រសិន​បើ​ចុច​ដោយ​ប្រើ​កម្លាំង​ខ្លាំង​ ប៉ុន្តែ​បញ្ហា​នឹង​ត្រឡប់​មក​ដូច​ដើម​វិញ​ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​​​បញ្ហា​ Touch កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន។

 

 

ទោះ​បី​ជា​ដូរ​ផ្ទាំង​អេក្រង់​ថ្មី​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដែរ​ ព្រោះ​​ថា​បញ្ហា​​​គឺ​នៅ​លើ​​​ដុំ​ Chip ​គ្រប់​គ្រង​អេក្រង់​ Touchscreen (Touch IC) ដែល​ផ្សា​ភ្ជាប់​​នឹង​ Board ទូរសព្ទ។ យោង​តាម​ iFixit ដំណោះ​ស្រាយ​តែ​មួយ​គត់​គឺ​ដូរ​ iPhone ថ្មី ហើយ​ក៏​បាន​ណែនាំ​ថា​អ្នក​ប្រើ​ប្រាស់​ដែល​ទើប​ជួប​បញ្ហា​នេះ​គួរ​ដូរ​​ទូរសព្ទ​ថ្មី​ភ្លាម ប្រសិន​បើ​នៅ​មាន​ការ​ធានា​នៅ​ឡើយ។

 

សម្រាប់​អ្នក​ដែល​អស់​សុពលភាព​ការ​ធានា​ iFixit ណែនាំ​ថា​យក​ iPhone 6 ឬ 6 Plus ទៅ​ហាង​ជួសជុល​ដែល​មាន​ជំនាញ​ច្បាស់​លាស់​មួយ​ដើម្បី​ដូរ​ Board ទូរសព្ទ​ថ្មី។ ចំពោះ​ iPhone 6s និង​ 6s Plus គ្មាន​ "ជំងឺ​ Touch” នេះ​ឡើយ​ដោយ​សារ​ Apple បាន​​ផ្លាស់​ប្ដូរ​ទីតាំង​របស់​ Touch IC នៅ​លើ​ Board៕​​ ​​​​ ​​​​​​​

​ចុច​អាន៖ អាប់ដេតក្ដារចុច​ឆ្លាតវៃ​លើ iOS ឥឡូវ​នេះ​ អស់រំខាន​សញ្ញា“?”លើ Facebook

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង ប្រភព៖ ​​​MacRumors ​​​​​​​​​

មតិយោបល់