- 2016-08-12 16:19:48
- ព័ត៌មាន
Obama ចុងក្រោយប្តូរប្រើ Galaxy S4 ជំនួស BlackBerry
- 2016-08-12 16:19:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Obama ចុងក្រោយប្តូរប្រើ Galaxy S4 ជំនួស BlackBerry
ចន្លោះមិនឃើញ
យោងតាមការចុះផ្សាយរបស់សេតវិមាន លោកប្រធានាធិបតី Barack Obama ត្រូវបានគេអនុញ្ញាតឲ្យប្រើប្រាស់ស្មាតហ្វូនម៉ូដែល Galaxy S4 ជំនួស BlackBerry។
រូបតំណាង
Galaxy S4 ដែលលោក Obama ប្រើ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងបំពាក់បន្ថែមនូវឧបករណ៍សុវត្ថិភាពជាច្រើនពីទីភ្នាក់ងារជាតិការពារប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យា DISA។
អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា ការផ្លាស់ប្ដូរមកប្រើ Samsung ព្រោះស្មាតហ្វូននេះមានបំពាក់បច្ចេកវិទ្យាសុវត្ថិភាពពិសេសដែលហៅថា KNOX ហើយបច្ចេកវិទ្យានេះត្រូវទទួលស្គាល់ពីអាជ្ញាធរជាតិការពារ និងអភិវឌ្ឍបច្ចេកវិទ្យាអាមេរិក DMCC-S។
ក្រុមហ៊ុន Google ក៏បានសហការបង្កើតនូវកម្មវិធីពិសេសម្យ៉ាងដែលហៅថា chatbots ដែលជាមុខងារសម្រាប់ឲ្យមហាជនទូទៅផ្ញើសារទៅកាន់លោកបារ៉ាក់អូបាម៉ា ហើយកម្មវិធីត្រូវត្រួតពិនិត្យដោយក្រុមការងាររបស់សេតវិមាន៕
អានបន្ត ៖ Galaxy Note 7 មាន RAM 6 GB នឹងលក់តែនៅក្នុងប្រទេសចិន
ប្រែសម្រួល ៖ ប្រភព ៖ whitehouse, wallstreetjournal