- 2016-08-09 13:00:02
- ព័ត៌មាន
ត្រកូល Galaxy S អាចនឹងលែងមានអេក្រង់រាបស្មើ
- 2016-08-09 13:00:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រកូល Galaxy S អាចនឹងលែងមានអេក្រង់រាបស្មើ
ចន្លោះមិនឃើញ
Samsung បានបោះតម្រុយមកថា ទៅថ្ងៃមុខក្រុមហ៊ុនទំនងជាឈប់ផលិតត្រកូល Galaxy S មានអេក្រង់រាបស្មើ ដែលជំនួសវិញដោយអេក្រង់មានរាងកោងទាំងសងខាង។
តម្រុយដែលបាននេះគឺមានប្រភពចេញពីលោក Dong-jin Koh ប្រធានផ្នែកទូរសព្ទរបស់ Samsung។ លោកបានថ្លែងក្នុងបទសម្ភាសន៍កាលពីថ្មីៗនេះថា៖ "Samsung បានពិចារណាថានឹងយកអេក្រង់កោងធ្វើជាអត្តសញ្ញាណសម្រាប់ត្រកូល Galaxy S ប្រសិនបើក្រុមហ៊ុនអាចផ្ដល់ឲ្យអតិថិជននូវបទពិសោធប្រើប្រាស់ និង មុខងារដ៏ទាក់ទាញនៃអេក្រង់កោង ដែលញែកដាច់ពីគ្នា"។
Galaxy S6 ចេញកាលពីឆ្នាំទៅ និង Galaxy S7 ដែលចេញដើមឆ្នាំនេះសុទ្ធតែមានភ្ជាប់មកជាមួយម៉ូដែលអេក្រង់កោង ដែលវាទទួលបានការពេញនិយមខ្លាំងជាងម៉ូដែលអេក្រង់រាបស្មើទៅទៀត។ នេះជាមូលហេតុមួយដែលជំរុញឲ្យ Samsung បញ្ចេញតែម៉ូដែលអេក្រង់កោងសម្រាប់ Galaxy Note 7 ទើបប្រកាសកាលពីសប្ដាហ៍កន្លងទៅ៕
ចុចអាន៖ Samsung ពន្យារពេលចេញលក់កាសឥតខ្សែ Gear IconX
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ GSMArena