- 2016-07-27 13:30:49
- ព័ត៌មាន
អតីតនិស្សិត IT ក្លាយជាអ្នកជំនួញជោគជ័យទាំងវ័យក្មេង
- 2016-07-27 13:30:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតនិស្សិត IT ក្លាយជាអ្នកជំនួញជោគជ័យទាំងវ័យក្មេង
ចន្លោះមិនឃើញ
ជា ឡង់ដា ដែលជាអតីតនិស្សិតជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ បានក្លាយជាអ្នកជំនួញជោគជ័យទាំងវ័យក្មេង តាមរយៈការបង្កើតកម្មវិធីកក់សំបុត្ររថយន្តតាមអនឡាញ ទទួលបានជយលាភីលេខ ១ពានរង្វាន់ Cambodia ICT Award ប្រចាំឆ្នាំ ២០១៦។
@ប្រវត្តិការសិក្សានិងការងារ
យុវជន ជា ឡង់ដា បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០០៧-២០០៨ នៅវិទ្យាល័យ ព្រះយុគន្ធរ ក្នុងក្រុងភ្នំពេញដោយទទួលបាននិទ្ទេសល្អបង្គួរ (D) និងបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជំនាញអក្សរសាស្រ្តអង់គ្លេសមួយទៀត នៅវិទ្យាស្ថានភាសាបរទេស។
ក្នុងឆ្នាំ ២០១០ កំឡុងពេលកំពុងរៀនឆ្នាំទីបី ឡង់ដា ធ្លាប់បានទទួលការងារជាអ្នកសរសរកម្មវិធីបង្កើតវិបសាយជាលក្ខណះឯកជន (Freelancer) ឱ្យក្រុមហ៊ុន អង្គការ និងស្ថាប័នមួយចំនួន ដែលទទួលបានកម្រៃចន្លោះពី ៥០០ ដុល្លារទៅ ១ ៥០០ ដុល្លារអាស្រ័យលើទំហំការងារ។
បន្តមកទៀត ឡង់ដា ក៏បានក្លាយជា Web Developer នៅក្រុមហ៊ុនសន្តិសុខមួយកន្លែងដែលបានបម្រើការនៅទីនោះអស់រយៈពេលពីរឆ្នាំ និងក្រុមហ៊ុនជប៉ុនមួយទៀត តំណែងជា IT Project Manager ទទួលបន្ទុកគ្រប់គ្រងផ្នែកបង្កើតកម្មវិធី អស់រយៈពេលមួយឆ្នាំ។
@បង្កើតស្នាដៃថ្មី
ដោយមើលឃើញ ការលំបាករបស់ពលរដ្ឋក្នុងការ ទិញសំបុត្រឡានក្រុងពេលធ្វើដំណើរទៅលេងស្រុកម្តងៗ យុវជនសម្បុរស្រអែមរូបនេះ បានព្យាយាមបង្កើតកម្មវិធីកក់សំបុត្រឡានក្រុងអស់រយៈពេល ៥ ខែពោលគឺតាំងពីដើមខែ ឧសភារហូតដល់ខែ តុលាឆ្នាំ២០១៥ទើបរួច និងបានយកទៅដាក់ប្រកួតប្រជែងកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាប្រចាំឆ្នាំ ២០១៦ (Cambodia ICT Award 2016) រហូតទទួលបានជយលាភីមេដាយមាសផ្នែកការបង្កើតធុរកិច្ច (ក្រុមហ៊ុនទើបបង្កើត) និងទឹកប្រាក់ ៥ ០០០ ពាន់ដុល្លារ។
កម្មវិធីកក់សំបុត្រឡានក្រុង (BookMeBus) បានដៃគូសហការជាង ២៧ ក្រុមហ៊ុនព្រមទាំងទទួលបានចំណូលគួរសម។
ក្នុងនាមជាយុវជនរៀមច្បង យុវជន ជា ឡង់ដា បានលើកទឹកចិត្តដល់និស្សិតជំនាន់ក្រោយឬអ្នកដែលមានបំណងចង់ធ្វើអាជីវកម្ម គួរតែសាកល្បងចាប់ពីឥឡូវនេះ ប៉ុន្តែក៏ត្រូវតែមានដៃគូ ឬអ្នកដែលមានជំនាញផ្សេងៗ តែគំនិតស្រដៀងៗគ្នា រួមទាំងបទពិសោធន៍ពាក់ពន្ធយ៉ាងតិចពីរឆ្នាំដែរ ដើម្បីឲ្យដំណើរការ អាជីវកម្មទទួលបានជោគជ័យ។
ចុចអាន៖ BookMeBus ជាជយលាភី Cambodia ICT Award 2016
ចុចអាន៖ កុមារវ័យ ១៤ ឆ្នាំបានរង្វាន់ ១ ម៉ឺនដុល្លារពី Google ក្រោយបង្កើតកម្មវិធីដើរសមុទ្រ
អត្ថបទ៖ រក្សា