- 2016-07-25 17:14:31
- ព័ត៌មាន
Verizon បោះទុនជិត ៥ពាន់លានដុល្លារទិញយក Yahoo
- 2016-07-25 17:14:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Verizon បោះទុនជិត ៥ពាន់លានដុល្លារទិញយក Yahoo
ចន្លោះមិនឃើញ
ក្រុមហ៊ុនផ្ដល់សេវាគមនាគមន៍របស់អាមេរិក Verizon បានប្រកាសទិញយកភាគហ៊ុនរបស់ Yahoo ក្នុងតម្លៃ ៤,៨ ពាន់លានដុល្លារ។
ភាគហ៊ុនទាំងនោះ ក្រុមហ៊ុនទាំងពីរមិនបានបញ្ជាក់ស្មើប៉ុន្មានភាគរយនៃភាគហ៊ុនសរុបរបស់ Yahoo នោះទេ តែគេដឹងថាជាភាគហ៊ុនគ្រប់គ្រងគេហទំព័រ និងអចលនទ្រព្យ តែ Yahoo បានដកនូវប៉ាតង់កម្មសិទ្ធិបញ្ញាលើមុខងារពិសេសៗមួយចំនួន ដាក់លក់ដោយឡែក។
ប្រជាប្រិយភាពរបស់ Yahoo មានការធ្លាក់ចុះយ៉ាងខ្លាំង ក្រោយវត្តមានរបស់បណ្ដាញសង្គមនានា ប៉ុន្តែក្រុមហ៊ុនមួយនេះនៅតែរក្សាតំណែងបានយ៉ាងរឹងមាំ ក្នុងវិស័យវិនិយោគ ខណៈដែលពួកគេជាម្ចាស់ភាគហ៊ុនធំរបស់ Alibaba Group Holding Ltd. និង Yahoo Japan Corp., ដែលមានតម្លៃដល់ជាង ៤០ ពាន់លានដុល្លារ៕
អានបន្ត ៖ ក្រុមការងារចិន Jailbreak iOS ជំនាន់ 9.2 និង 9.3.3 បានសម្រេច ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ bloomberg