- 2016-07-11 17:21:25
- ព័ត៌មាន
ឮថាទិញ iPhone 6/6 Plus ចុងស្តុក ច្រើនមានបញ្ហា?
- 2016-07-11 17:21:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឮថាទិញ iPhone 6/6 Plus ចុងស្តុក ច្រើនមានបញ្ហា?
ចន្លោះមិនឃើញ
ហាងលក់ទូរសព្ទល្បីមួយក្នុងក្រុងភ្នំពេញ ឲ្យដឹងថាទូរសព្ទ iPhone 6/6 Plus ចុងស្តុកមួយចំនួនដែលដាក់លក់អាចមានបញ្ហាម៉ាស៊ីន ក្រោយទិញប្រើ។
ដំណឹងនេះ ខ្ញុំ (ក្រុមការងារ Sabay) ដឹងចេញពីមាត់បុគ្គលិកហាងលក់ទូរសព្ទល្បីនៅម្តុំគិរីរម្យ ដែលខ្ញុំមិនចង់បញ្ចេញឈ្មោះ នៅពេលខ្ញុំរកទិញទូរសព្ទ iPhone 6 ថ្មីនៅហាងនោះ ព្រោះឃើញតម្លៃរាងធូរថ្លៃ។
សម្ដីបុគ្គលិកហាង៖ "បង ហាងញុំ (ខ្ញុំ) ហ៊ាននិយាយប្រាប់បង គឺហាងញុំមានទំនួលខុសត្រូវ ហើយនឹងធានាលើការជួសជុលផ្នែកម៉ាស៊ីនមួយចំនួនជូនបងរយៈពេលម៉ាឆ្នាំ គ្រាន់តែបង់ថ្លៃតិចតួចប៉ុណ្ណោះ។ បើបងទិញ (iPhone 6/6 Plus) នៅហាងផ្សេង គេអត់ប្រាប់បងត្រង់អ៊ីចឹងទេ"។
ខ្ញុំឮអ៊ីចឹងក៏ដកថយ មិនទាន់ហ៊ានវិនិច្ឆ័យយ៉ាងណាទេ។ ដោយមិនអស់ចិត្តក៏ទៅរកទិញ នៅហាងផ្សេង ហើយក៏សួរអំពីបញ្ហាចុងស្តុកនេះ អ៊ីចឹងមែនអត់ តែមិនបានចម្លើយដូចហាងខាងលើទេ។ ទីបំផុតខ្ញុំក៏សម្រេចចិត្តទិញ iPhone 6 (64GB) តម្លៃខ្ទង់ ៥៩០ ដុល្លារពីហាងមួយកន្លែងទុកចិត្តនៅភ្នំពេញ។
យ៉ាងណា ប្រិយមិត្តគួរស្វែងយល់និងពិនិត្យឲ្យបានល្អិតល្អន់មុនពេលហុចលុយរយដុល្លារទៅអ្នកលក់ ពេលទិញ iPhone 6/6 Plus មកប្រើ ព្រោះឥឡូវសូម្បីតែ iPhone មួយទឹកល្មមៗខ្លះ និងគ្រឿងបន្លាស់កូពី ក៏ត្រូវអ្នកលក់ទុច្ចរិតមួយចំនួនតូចច្រកដាក់ប្រអប់លក់ធ្វើដូចថ្មីអ៊ីចឹង៕
ចំពោះប្រិយមិត្តទិញទូរសព្ទ iPhone 6/6 Plus ថ្មីៗធ្លាប់មានបញ្ហាអីដែរទេ?
អត្ថបទ៖ ប៉ែត ផាន់និត