• 2016-06-21 13:02:16
  • ព័ត៌មាន

​រថយន្ត ​អគ្គិសនី​ ​១១​ ​ម៉ូដែល​ ​ត្រៀម​ចូល​ទីផ្សារ​ ​ឆ្នាំ ​​​២០២០​

  • 2016-06-21 13:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​និយម​ប្រើប្រាស់​ ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ ​ជា​តម្រូវ​ការ​ ​ដ៏​ច្រើន​របស់​មនុស្ស​សម័យ​ថ្មី​ ព្រោះ​រថយន្ត​ប្រភេទ​នេះ​ ​មិន​ប៉ះពាល់​បរិស្ថាន​ ​និង​មិន​ចំណាយ​ច្រើន​ ​។​ រថយន្ត​អគ្គិសនី​ទំនើប​ៗ ១១​ ម៉ូដែល​​នេះ មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​​​ត្រៀម​ចូល​ទីផ្សារ​នា​ឆ្នាំ​ ​២០២០​។​

 

Aston Martin RapidE​

 

RapidE​  ​ជាផលិតផល​ដែល​កើត​ពី​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន​ Aston Martin រួមជាមួយក្រុមហ៊ុន LeEco របស់ចិន ដែល​រថយន្តនេះ​មាន​តម្លៃ​ចន្លោះពី ២០ ទៅ ២៥ ម៉ឺនដុល្លារ​ ។

 

 

Audi e-tron quattro

 

មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ ដែល​​អាចបើកបរបាន ៤៩៨ គីឡូម៉ែត្រ​។ រថយន្ត​នេះ​​​​អាច​មានឈ្មោះ​ជា​ផ្លូវការ​ Q6 ។​

 

 

Chevrolet Bolt EV​ ​

 

ជាមួយ​រូបរាង ដ៏តូច Bolt EV អាចបើកបរ បានចម្ងាយ ៣២០ គីឡូម៉ែត្រហើយវាមានតម្លៃប្រមាណ ៣០ ០០០ ម៉ឺនដុល្លារ (តម្លៃបរទេស) ។

 

 

Ford Focus Electric

 

ម៉ូដែល​នេះ ជារថយន្តអគ្គិសនី ដំបូងរបស់ Ford ហើយវាអាចបើកបរ បានចម្ងាយ ១២២ គីឡូម៉ែត្រ សម្រាប់ពេលសាក​​ភ្លើង​ពេញ ។

 

 

Hyundai Ioniq EV

 

រថយន្ត នេះអាចផ្តើមដាក់លក់ ពី​ដើមឆ្នាំ ២០១៧ ហើយ Ioniq EV អាច​បើកបរ​បាន​ចម្ងាយ ១៧៧ គីឡូម៉ែត្រ​។

 

 

Mercedes-Benz B250E

 

ជាមួយរូបរាង ដ៏ទាក់ទាញ B250E អាច​បើកបរ បាន​ចម្ងាយ ១៤០ គីឡូម៉ែត្រហើយ​អាចនឹង​ផ្តើមលក់​ ពីឆ្នាំ ២០១៨ ។

 

 

Nissan Leaf

 

Leaf ម៉ូដែលទី ១ បាន​ដាក់លក់រួចទៅហើយ ជាមួយ​ម៉ូទ័រ ដែលបើកបាន ១៧០ គីឡូម៉ែត្រ សម្រាប់ពេលមានថាមពលពេញ ហើយ Leaf ជំនាន់ក្រោយនឹងមានបំពាក់​នូវម៉ូទ័រ ដែល​អាចបើកបរ បានចម្ងាយ ៣២០ គីឡូម៉ែត្រ។

 

 

Porsche Mission E

 

Porsche បាន​វិនិយោគ ជាង ១ ពាន់លានដុល្លារ សម្រាប់គម្រោងនេះ ហើយ Mission E អាច​បើកបរ បានចម្ងាយ ៤៩៨ គីឡូម៉ែត្រ​សម្រាប់​ពេល​មាន​ថាមពលពេញ និង​ចំណាញតែ ១៥ នាទី អាចបញ្ចូលថាមពលបាន ៨០​ % ។

 

 

Tesla Model 3​

 

ជារថយន្ត ល្បីក្នុងសហរដ្ឋអាមេរិក ដែលអាចបើកបរ បានចម្ងាយ ៣២០ គីឡូម៉ែត្រ ពេលមានថាមពលពេញ ហើយ​មានតម្លៃប្រមាណ ៣​៥ ០០០ ដុល្លារ ។

 

 

Volvo XC90

 

XC 90 ជារថយន្តអគ្គិសនីប្រភេទ SUV ដំបូងគេបំផុត ហើយវា​អាចបើកបរ បានចម្ងាយ ២៤០ គីឡូម៉ែត្រសម្រាប់ពេលមានថាមពលពេញ ។

 

 

Volkswagen Budd-E

 

រថយន្តនេះ​ ជាផលិតផលមានកំណត់ ហើយវាអាច បើកបរបាន​ចម្ងាយ ៣៧០ គីឡូម៉ែត្រ សម្រាប់ពេលមានថាមពលពេញ ។

 

 

អាន​បន្ត​ ​៖​ Samsung ជះ​លុយ​ ៦,៨​ ពាន់​លាន​ដុល្លារ​លើ​​ផលិតកម្ម​អេក្រង់​ OLED សម្រាប់​ iPhone

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ ​techinsider

មតិយោបល់