- 2016-06-18 13:00:55
- ព័ត៌មាន
ម៉ូតូអគ្គិសនី គ្មានកែប រាងប្លែក តម្លៃជាង ៥ ពាន់ដុល្លារ
- 2016-06-18 13:00:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូអគ្គិសនី គ្មានកែប រាងប្លែក តម្លៃជាង ៥ ពាន់ដុល្លារ
ចន្លោះមិនឃើញ
Bel & Bel ជាប្រភេទម៉ូតូ Scooter ដែលដំណើរការ ដោយថាមពលអគ្គិសនី ខណៈដែលវាមានរាងស្រដៀងម៉ូតូ Vespa ។
ម៉ូតូនេះ មានទម្ងន់ ២៥ គីឡូក្រាម អាចដឹកទម្ងន់បាន ១០០ គីឡូក្រាម និងមានល្បឿនអតិបរមា ២០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ចំពោះម៉ាស៊ីនរបស់វា ប្រើអាគុយទំហំ 55V / 450Wh ដែលមានកម្លាំង 2 x 1350W និងបើកបរ បានចម្ងាយ ៣០ គីឡូម៉ែត្រ ពេលមានថាមពលពេញ ហើយតម្រូវឲ្យបញ្ចូលថាមពលម្ដង ៤ ម៉ោង ។
ចំណុចពិសេស របស់វា គឺមានបំពាក់មុខងារ ទប់លំនឹង កុងទ័រជាប្រភេទឌីជីថល និងមានចង្កៀងភ្លឺច្បាស់សម្រាប់សម្រួលដល់ការបើកបរ ហើយវាមានតម្លៃប្រមាណ ៥ ៣០០ ដុល្លារ (តម្លៃបរទេស) ៕
អានបន្ត ៖ Apple យកបាន ប៉ាតង់ អេក្រង់ភ្លោះ ៣៦០ ដឺក្រេ
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ mcn