- 2016-06-10 21:37:52
- ព័ត៌មាន
បេក្ខភាពជាប់ជម្រុះវគ្គដំបូងពានរង្វាន់ ICT Award ឆ្នាំ 2016
- 2016-06-10 21:37:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខភាពជាប់ជម្រុះវគ្គដំបូងពានរង្វាន់ ICT Award ឆ្នាំ 2016
ចន្លោះមិនឃើញ
គណៈកម្មការរៀបចំកម្មវិធីប្រកួត Cambodia ICT Award 2016 បានឈានទៅជម្រុះវគ្គដំបូងសម្រាប់ការប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាប្រចាំឆ្នាំនេះ។
កម្មវិធីដែលជាប់វគ្គជម្រុះដំបូងទាំង ២១ ក្នុងចំណោមទាំង ៣២ រួមមាន៖
១) វិស័យសាធារណៈ
-Sand Dredging Management System៖ គឺជាប្រព័ន្ធគ្រប់គ្រងអាជីវកម្មបូមខ្សាច់ដែលបង្កើតឡើងដោយក្រសួងរ៉ែ និង ថាមពល ដើម្បីកាត់បន្ថយផលប៉ះពាល់ និងគាំពារបរិស្ថានរបស់ប្រជាជនដែលរស់នៅតាមតំបន់ដែលធ្វើអាជីវកម្មខ្សាច់ និងបង្កើនចំណូលជូនរដ្ឋតាមរយៈអាជីវកម្មខ្សាច់។
-Contract Staff Management Information System (CSMIS)៖ ជាប្រព័ន្ទគ្រប់គ្រងមន្រ្តីជាប់កិច្ចសន្យា ដែលជួយសម្រួលដល់ការធ្វើនីតិវិធីដ៍ស្មុគស្មាញ ការផ្ដល់ប្រាក់បៀវត្ស៍ទាន់ពេលវេលា ព្រមទាំងងាយស្រួលគ្រប់គ្រងមន្រ្តីជាប់កិច្ចសន្យាទាំងថ្នាក់ ក្រោមជាតិ និងអន្តរជាតិនៃក្រសួងមុខងារសារធារណៈ។
-IDPoor Information System (IIS)៖ ជាកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការគ្រប់គ្រងទិន្នន័យគ្រួសារ ដែលមានជីវភាពក្រីក្រនៅតាមបណ្តាខេត្តទូទាំងប្រទេស ឱ្យមានប្រសិទ្ធភាពជាងមុន។
២) វិស័យឯកជន
-Real Estate Portal៖ ជាវិបសាយ មួយដែលផ្ដល់ភាពងាយស្រួលក្នុងការស្វែងយល់ពីវិស័យអចលនទ្រព្យនៅកម្ពុជា។
-SmartPay៖ ជាកម្មវិធីសម្រាប់ម៉ាស៊ីនអេឡិចត្រូនិកដែលអាចផ្ដល់ភាពងាយស្រួល ដល់ប្រិយមិត្តក្នុងការបញ្ជាទិញទំនិញតាមអនឡាញ។
-T.O Business Software៖ ជាប្រព័ន្ធគ្រប់គ្រងអាជីវកម្មបែបទំនើប ដែលផ្ដល់ជាជម្រើសច្រើនដល់ម្ចាស់ អាជីវកម្មដូចជា គ្រប់គ្រងស្ដុក គណនេយ្យ ភោជនីយដ្ឋាន ការាអូខេ លំហាត់ប្រាណ ស្បា គ្រប់គ្រងធនធានមនុស្ស និងប្រាក់បៀវត្ស៍បុគ្គលិកជាដើម។
៣) ការរួមចំណែកទទួលខុសត្រូវក្នុងសង្គម
-TosFUND៖ ជាវិបសាយ Crowfounding មិនរកប្រាក់ចំនេញ ឬ វេទិការបរិច្ចាគលើគម្រោងណាមួយ និងការផ្ដល់ជាប្រាក់រង្វាន់មានគោលបំណងក្នុងការជួយសម្រួលដល់ការរៃអង្គាសប្រាក់ដើម្បីអភិវឌ្ឍន៍គម្រោងណាមួយ។
-Smart Business៖ ជាកម្មវិធីទូរសព្ទដែលង្កើតដោយអង្គការ WaterSHED ដែលផ្ដល់ចំណេះដឹងដល់ប្រជាជនតាមជនបទឱ្យចេះប្រើប្រាស់បង្គន់អនាម័យ ឬទឹកស្អាតនិងដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មខ្នាតតូច ដែលទាក់ទង និងងាយស្រួលគ្រប់គ្រងគណនេយ្យ។
៤) មាតិកាឌីជីថល (Digital Content)
-Savada(សាវតា)៖ ជាបណ្ដាញសង្គមដែលចែកចាយចំណេះដឹងដល់ប្រជាជនកម្ពុជា។
-Khmer Academy៖ ជាកម្មវិធីទូរសព្ទដែលបង្កើតដោយមជ្ឃមណ្ឌលកូរ៉េ សូហ្វវែ អេច អ ឌី ដែលផ្ដល់នូវការបង្រៀនជាភាសាខ្មែរលើជំនាញព័ត៌មានវិទ្យា និងភាសាជាច្រើនទៀតដូចជា អង់គ្លេស កូរ៉េជាដើម និងមានវីដេអូបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្តពិតជាច្រើនទៀតសម្រាប់ សិស្សដែលរៀននៅថ្នាក់វិទ្យាល័យ ដើម្បីពង្រីកចំណេះដឹងបន្ថែមទៀតបន្ទាប់ពីការសិក្សាក្នុងថ្នាក់។
-Ey Sey Story (រឿងនិទានតាឥសី)៖ ជាកម្មវិធីដែលបង្កើតឡើងដោយលោក អៀ អ៊ុយ និងក្រុមការងារ Sabay Osja ដែលជាផ្នែកមួយនៃអំណានរឿងបែបទំនើបដ៏គួរឱ្យទាក់ទាញ មានភាពសប្បាយរីករាយ ជាមួយការបញ្ជូលសម្លេងបង្កប់ការអប់រំ និងជួយលើកកម្ពស់អំណានបែបអេឡិចត្រូនិក។
-Smart Music៖ ជាកម្មវិធីដែលប្រមូលផ្ដុំបទចម្រៀងដែលប្រិយមិត្តពេញចិត្ត ដែលផ្ដល់ភាពងាយស្រួលមិនចាំបាច់ពិបាកបញ្ចូលជាពិសេសដាក់ឱ្យទាញយកដោយមិនគិតថ្លៃ។
-Smart Books៖ (សៀវភៅឆ្លាត) ជាកម្មវិធីដែលបង្កើតឡើងដោយក្រុមការងារ KAPE Cambodia ដែលជួយសម្រួលដល់ក្មេងៗក្នុងការបណ្ពុះទម្លាប់អានសៀវភៅ និងអភិវឌ្ឍន៍បំណិនអានបានយ៉ាងច្រើន និងមានជារូបភាពឱ្យកុមារងាយស្រួលចងចាំ។
៥) ការបង្កើតធុរកិច្ច
-TrustMyStaff ជា Web Application មួយដែលបង្កើតឡើងដោយក្រុមការងារ Rotati ដើម្បីជួយសម្រួលដល់ការសម្រេចចិត្តរបស់ម្ចាស់អាជីវកម្ម ឬ អ្នកសម្ភាសន៍ក្នុងការជ្រើសរើសបេក្ខជនដែលសាកសមនិងមុខតំណែងដែល ពួកគេបានដាក់ពាក្យសុំ។
-pengpos (ប៉េងបោះ) ជាកម្មវិធីដែលបង្កើតឡើងកញ្ញា ចរិយានិងក្រុមការងារ pengpos ដើម្បីផ្ដល់ជាសេវាកម្មដឹកជញ្ជូនទំនិញជាគ្រឿងទេស និងទំនិញផ្ទាល់ខ្លួនមួយចំនួន ដែលជួយកាត់បន្ថយការចំណាយពេលវេលាដើរផ្សារទិញទំនិញរបស់ ប្រិយមិត្ត។
-Edemy Education Package៖ បង្កើតឡើងដោយលោក ជា កញ្ញរិទ្ធ ជាប្រធានគ្រប់គ្រងគម្រោង Edemy ដែលផ្ដោតសំខាន់លើការសិក្សាដែលគុណភាព ដែលដោះស្រាយទៅលើបញ្ហាកង្វះខាតសាស្ត្រាចារ្យដែលមានសមត្ថភាពអាចបង្រៀនថ្នាក់ខ្ពស់ៗបាន ដោយធ្វើជាវិដេអូបង្រៀន ជួយឱ្យសិស្សដែលនៅតាមទីជនបទអាចទទួលបានអប់រំក្រៅប្រព័ន្ធ និងការភ្ជាប់បណ្ដាញអ៊ីនធើណិតនៅតាមទីជនបទ។
-CamboTicket៖ ជាកម្មវិធីកក់សំបុត្រនិងទូទាត់តម្លៃធ្វើដំណើរលើអនឡាញ ដែលបង្កើតដោយក្រុមការងារ CamboTicket សម្រាប់ជួយសម្រួលដល់ការការធ្វើដំណើរតាមរថយន្តក្រុង នាវាចម្លងនានាជាដើម ដែលមានត្រឹមបួនប្រទេសប៉ុណ្ណោះដែលអាចកក់បានដូចជា ថៃ ឡាវ វៀតណាម និងកម្ពុជា។
-Bookmebus៖ ជាកម្មវិធីដែលបង្កើតឡើងដោយលោក ជា ឡង់ដា និងក្រុមការងារគម្រោង Bookmebus ដែលជាកម្មវិធីសម្រាប់កក់សំបុត្រឡានក្រុង ២៤ ម៉ោងមានរថយន្តក្រុងច្រើនជម្រើស និងមានលេខទំនាក់ទំនងស្រាប់។
៦) ការស្រាវជ្រាវ និងការអភិវឌ្ឍន៍
-V-Protekh Pro៖ ជាកម្មវិធីសោអេឡិចត្រូនិកឆ្លាតវៃដែលបង្កើតដោយក្រុមហ៊ុន Angkor E&C កម្ពុជាដែលអាចការពារយានយន្តដោយស្វ័យប្រវត្តិ អាចតាមដានយានយន្តតាមប្រព័ន្ធ GNSS និងអាចកំណត់ទីតាំងរបស់យានយន្តទោះបីជាវាស្ថិតនៅក្នុងអាគារក៏ដោយ ថែមទាំងអាចភ្ជាប់ជាមួយ Smart Devices ផ្សេងៗ។
-Traffic Jam Solving System៖ គឺជាប្រព័ន្ធដំណោះស្រាយការកកស្ទះចរាចរថ្មីមួយ ដែលបង្កើតឡើងដោយក្រុម ArrowDot មានមុខងារក្នុងការជួយសម្រួលការកកស្ទះ និងកាត់បន្ថយពេលវេលានៃការធ្វើដំណើររបស់ប្រិយមិត្ត។
-Khmerism Keyboard Layout៖ ដែលបង្កើតដោយលោក ភុយ លីហេង ជាក្ដារចុចថ្មីដែលមានឈ្មោះថា "ក្ដារចុចលក្ខណះខ្មែរ" ដែលជួយឱ្យការវាយអក្សរខ្មែរបានលឿន ព្រោះមានព្យញ្ជនះនិងស្រះនៅដាច់ដោយឡែកពីគ្នា កាត់បន្ថយការប្រើ Shift ច្រើនហើយមានភ្ជាប់ Font Khmer Unicode មកជាមួយផង។
លោក ជា វិចិត្រ ដែលជាអនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតនៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានឱ្យដឹងថា បេក្ខជនដែលជាប់វគ្គជម្រុះដំបូង (Shortlist) នឹងតម្រូវឱ្យធ្វើបទបង្ហាញនៅមុខគណៈកម្មការ នៅឯទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃទី ១៦ មិថុនា ២០១៦ចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង៥ ល្ងាច ដើម្បីកាត់សេចក្ដីជ្រើសរើសយកជ័យលាភីប្រចាំឆ្នាំ និងជ័យលាភីតាមប្រភេទនីមួយៗ។
អត្ថបទ៖ រក្សា