• 2016-05-19 18:26:19
  • ព័ត៌មាន

Mercedes មាន​គម្រោង​នាំ​​សិស្ស​និស្សិត​​ ស្វែង​យល់​ពី​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា

  • 2016-05-19 18:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ស្ដា អូតូ (ខេមបូឌា) ​ដែល​ជា​តំណាង​នាំ​ចូល​ និង​ចែក​ចាយ​រថយន្ត​ម៉ាក Mercedes- Benz ​ប្រចាំ​នៅ​កម្ពុជា ​បាន​បង្ហើប​គម្រោង​ពិសេស​មួយ​នៅ​ឆ្នាំ​ក្រោយ ដោយ​​នាំ​សិស្សនិស្សិត​ចូល​រួម​កម្មវិធី​ដំណើរ​​ស្វែង​យល់​ពី​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជានៅ​តាម​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ។

 

 

លោក ឃុន ចាន់ថា ​នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន ស្ដា អូតូ (ខេមបូឌា) ​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​បាន​យ៉ាង​ជោគជ័យ​ក្នុង​ដំណើរ​ផ្សងព្រេង​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំ​ដែន កម្ពុជា ​ឡាវ និង​ថៃ ​ក្រុម​ការងារ​របស់​លោក​អាច​នឹង​មាន​កម្មវិធី​ពិសេស​មួយ​ទៀត​នៅ​ចុង​ឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ ដោយ​ហៅ​សិស្ស និស្សិត​តាម​សាលា​​មួយ​ចំនួន​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ជាមួយ Mercedes- Benz ​ម្ដង ​ដោយ​គម្រោង​មួយ​នេះ​នឹង​ធ្វើ​ឱ្យ​ធំ​ជាង​ឆ្នាំ​នេះ​ ២​ ទៅ ​៣​ ដង​ឯ​ណោះ។

 

ការ​បង្ហើប​ពី​គម្រោង​នេះ ក្នុង​ពេល​ដែល​លោក​បាន​ដឹក​នាំ​អ្នក​សារព័ត៌មាន​មក​ពី​ច្រើន​ស្ថាប័ន​កាល​ពី​ពេល​ថ្មីៗ​នេះ​ចូលរួម​ធ្វើ​ដំណើរ​ផ្សងព្រេង​ក្នុង​ន័យ​ស្វែង​យល់​ពី​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា។

 

ដំណើរ​កម្សាន្ត​​នេះ​ ក្រុមហ៊ុន​បាន​យក​ឡាន​ ២ ​គ្រឿង​តម្លៃ​ជាង ៣០​ ម៉ឺន​ដុល្លារ​ជាមួយ​អ្នក​ចូល​រួម​ជិត​ ​១០​នាក់ ដោយ​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ខេត្ត ៣ គឺ​កំពង់ធំ​ ព្រះវិហារ និង​ស្ទឹងត្រែង ដើម្បី​ស្វែង​យល់​ពី​សក្តានុពល​ទេសចរ​ខេត្ត​ទាំង​នោះ ដើម្បី​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា។

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់