- 2016-05-14 21:18:50
- ព័ត៌មាន
Mercedes យកឡាន ២គ្រឿងតម្លៃជាង ៣០ម៉ឺន ដុល្លារ រុកព្រៃធ្វើមិនដឹង
- 2016-05-14 21:18:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mercedes យកឡាន ២គ្រឿងតម្លៃជាង ៣០ម៉ឺន ដុល្លារ រុកព្រៃធ្វើមិនដឹង
ចន្លោះមិនឃើញ
ក្រុមហ៊ុន ស្ដាត អូតូ (ខេមបូឌា) ដែលជាតំណាងនាំចូល និងចែកចាយរថយន្តម៉ាក Mercedes- Benz ប្រចាំនៅកម្ពុជា បានបង្កើតកម្មវិធីដំណើរផ្សងព្រេងមួយ ក្នុងន័យស្វែងយល់ពីរមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់កម្ពុជា។ ដោយការធ្វើដំណើរនេះទៀតសោត ក្រុមហ៊ុនបានប្រើឡាន២គ្រឿងដែលមានតម្លៃដល់ទៅជាង ៣០ម៉ឺនដុល្លារអាមេរិក (GL 400 4MATIC មានតម្លៃជាង ២២ម៉ឺនដុល្លារ និងមួយគ្រឿងទៀតគឺ GLA 250 4MATIC មានតម្លៃជាង ១០ម៉ឺនដុល្លារ)។
ដោយប្រើឡាន ២គ្រឿង សុទ្ធតែជាឡានស៊េរីទំនើបនិងមានមនុស្សចូលរួម ១០នាក់ផងនោះ លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារបានបង្ហាញចំណាប់អារម្មណ៍ថា លោកពិតជាសប្បាយរីករាយណាស់ក្នុងការបង្កើតកម្មវិធីមួយនេះ។ វាជាលើកដំបូងហើយសម្រាប់ក្រុមហ៊ុន Mercedes ដែលយកឡានស៊េរីថ្មីដើម្បីធ្វើដំណើរទៅកាន់តំបន់ព្រៃភ្នំ និងមានរយៈចម្ងាយឆ្ងាយដល់ទៅជាង១ពាន់គីឡូម៉ែត្រ។
លោក ឃុន ចាន់ថា បានបញ្ជាក់បន្ថែមទៀតថាកម្មវិធីមួយនេះ គឺចង់ឱ្យប្រជាជនទាំងអស់ដឹងថារថយន្តថ្លៃ មិនមែនសម្រាប់ ឬក៏បើកបានតែនៅក្នុងក្រុងនោះទេ ផ្ទុយទៅវិញ គឺវាមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបើកបរផ្លូវឆ្ងាយ និងឆ្លងកាត់ព្រៃភ្នំបានយ៉ាងល្អផងដែរ។ ដូច្នេះអ្នកគាំទ្រទាំងអស់ អាចទុកចិត្តចំពោះសមត្ថភាពរបស់ឡានប្រភេទទំនើបទាំងអស់នេះបាន។
ក្នុងដំណើរផ្សងផ្សេងនេះ GL 400 4MATIC និង GLA 250 4MATIC នឹងត្រូវធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំ ស្ទឹងត្រែង និង ព្រះវិហារ(ពីថ្ងៃទី១៣ដល់១៥ខែឧសភាឆ្នាំ ២០១៦) ដោយចូលទៅតំបន់ប្រាសាទបុរាណខ្មែរក្នុងខេត្តទាំង ៣នេះ។ ដោយគិតពីរយៈចម្ងាយវិញ ការធ្វើដំណើរនេះមិនក្រោម១ពាន់គីឡូម៉ែត្រឡើយ៕
អត្ថបទ និង រូបថត៖ មុន្នី រម្យ