• 2016-04-22 22:00:57
  • ព័ត៌មាន

Samsung ឆ្លើយតប Galaxy S7/S7 Edge ចូល​ទឹក​

  • 2016-04-22 22:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ព័ត៌មាន​មួយ​ល្បី​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា S7 Edge ដែល Samsung អះអាង​ថា​មិន​ជ្រាប​ទឹក បែរ​ជា​ចូល​ទឹក​ខូច​ទៅ​វិញ។ គណនី​ហ្វេសប៊ុក​មួយបាន​បង្ហោះ​រូប Galaxy S7 Edge ចូល​ទឹក​ហើយ​ថា​​ត្រូវ​ជួសជុល​អស់ ១៨០ ដុល្លារ​ទៀត។

 

 

ទាក់ទិន​បញ្ហា​នេះ លោក សុខ ឡេង ប្រធាន​​ផ្នែក​ទំនាក់ទំនង​​របស់​ក្រុមហ៊ុន Samsung ប្រចាំ​ប្រទេស​កម្ពុជា បាន​អះអាង​ដូច្នេះ​ថា ទាំង S7 និង S7 Edge ពិត​ជា​មាន​មុខងារ​ការពារ​ជ្រាប​ទឹក (Water Resistant) កម្រិត IP68 តែ​មិន​មែន Water Proof ទេ។ នេះ​បាន​ន័យ​ថា Galaxy S ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល អាច​ធន់​នឹង​ទឹក​ជម្រៅ​១ម៉ែត្រ​កន្លះ​រយៈ​ពេល​តែ ៣០នាទី​ប៉ុណ្ណោះ។

 

ប្រធាន​ផ្នែក​ទំនាក់ទំនង​រូប​នេះ​ក៏​ក្រើន​រំលឹក​​ដែរ​ថា ការ​ប្រើប្រាស់ S7/S7 Edge ខុស​ពី​ការ​ស្តង់ដារ​បច្ចេកទេស​ដូចជា ទុក​ក្នុង​ទឹក​យូរ​ហួស ៣០នាទី​ឬ​ប្រើ​ក្នុង​ទឹក​ជ្រៅ​មាន​សម្ពាធ​ខ្លាំង អាច​ធ្វើ​ឱ្យ​ស្មាតហ្វូន​ទាំង​ពីរ​ខូច​បាន។ ម្យ៉ាង​ទៀត​បើ​សិន​ជើង​ស៊ីម S7/S7 Edge បិទ​មិន​ជិត​ក៏​អាច​ចូល​ទឹក​ខូច​បាន​ដែរ។

 

លោក​ថា​មុខងារ​ការពារ​ជ្រាប​ទឹក S7/S7 Edge ប្រើ​សម្រាប់​ការពារ​ទូរសព្ទ​ពី​ការ​ជ្រាប​ទឹក ពេល​ធ្លាក់​ចូល​ទឹក​ដោយ​ចៃដន្យ​និង​កំពប់​ទឹក​លើ​ជា​ដើម តែ​ក្រុមហ៊ុន​មិន​គាំទ្រ​ចំពោះ​ការ​ប្រើ​ក្នុង​ទឹក​ជ្រៅ​និង​យូរ​លើស ៣០នា​ទី​ឡើយ។

 

 

ការ​ណែនាំ​ខ្លះ​ចំពោះ​ការ​ប្រើប្រាស់ S7/S7 Edge៖

 

@ នៅ​ពេល​ជាតិ​អាល់កុល​ឬ​ទឹក​ប្រៃ​កំពប់​លើ​ទូរសព្ទ S7/S7 Edge អ្នក​ត្រូវ​លាង​សម្អាត​វា​ជាមួយ​​ទឹក​ស្អាត​ភ្លាមៗ និង​ជូត​សម្ងួត​ដោយ​ប្រើ​ក្រណាត់​ទន់។

 

​ត្រូវ​ជៀសវាង៖

 

@ ដាក់ S7/S7 Edge ផ្ទប់​ទឹក​បាញ់​មាន​កម្លាំង​ខ្លាំង (ទឹក​បាញ់​ឡាន​ ម៉ូតូ...) ភេសជ្ជៈ និង​ហ្វូម (Foam) ផ្សេងៗ @ ប្រើ​ក្នុង​ទឹក​​ជ្រៅ​ជាង ១ម៉ែត្រ​កន្លះ (ប្រើ​ពេល​មុជ​ទឹក​លក្ខណៈ Scuba Diving) @ បាញ់​ឬ​ចាក់​ទឹក​ខ្លាំង​ចំ​រន្ធ​សាក​ថ្ម USB, រន្ធ​កាស, រន្ធ​សំឡេង និង​រន្ធ​ផ្សេងៗ៕

 

អត្ថបទ៖ ប៉ែត ផាន់និត

មតិយោបល់