- 2016-03-24 17:26:58
- ព័ត៌មាន
ល្បីថា Mazda MX-5 RF ស៊េរីថ្មីមានរាងកាចជាងមុន
- 2016-03-24 17:26:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា Mazda MX-5 RF ស៊េរីថ្មីមានរាងកាចជាងមុន
ចន្លោះមិនឃើញ
ក្នុងព្រឹត្តិការណ៍តាំងបង្ហាញរថយន្តក្នុងទីក្រុងញីវយ៉ក ខាងក្រុមហ៊ុន Mazda បានដាក់បង្ហាញនូវរថយន្តម៉ូដែល MX-5 RF ស៊េរីឆ្នាំ ២០១៧ របស់ខ្លួន។
MX-5 RF ម៉ូដែល ២០១៧ ត្រូវបានគេមើលឃើញថាមានភ្ជាប់មកជាមួយនូវការរចនាថ្មីដែលពោរពេញទៅដោយភាពទាក់ទាញ។ ក្រៅពីរូបរាងដ៏ឆើតឆាយរបស់ MX-5 RF វាក៏ត្រូវបានគេមើលឃើញថាមានបំពាក់នូវប្រភេទដំបូលបិទបើកបានរហ័សជាងម៉ូដែលមុនដែរ។
ក្នុងនោះដែរ MX-5 RF ត្រូវបានគេផលិតជាពីរជម្រើស ដែលមួយសម្រាប់ទីផ្សារអាមេរិក មានបំពាក់នូវម៉ាស៊ីនប្រភេទ Skyactiv-G ចំណុះ ២លីត្រ និងម៉ាស៊ីនប្រភេទ Skyactiv-G ចំណុះ ១,៥លីត្រ សម្រាប់ទីផ្សារអឺរ៉ុប និងអាស៊ី។ ក្រៅពីនេះចំពោះលក្ខណៈលម្អិតនានាផ្សេងទៀតសម្រាប់ MX-5 RF ស៊េរីឆ្នាំ ២០១៧ ខាងក្រុមហ៊ុនមិនទាន់បានបញ្ចេញនៅឡើយទេ៕
អានបន្ត ៖ RX 450h F Sport ជម្រើសល្អសម្រាប់អ្នកចង់បានរថយន្តដែលមានរាងសិចស៊ី
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ superstreetonline