• 2016-03-24 16:10:42
  • ព័ត៌មាន

Toyota Prius ម៉ូដែល​ថ្មី​​​ឆ្នាំ​២០១៧​ លេច​រូបរាង​ជា​ផ្លូវ​ការ​ហើយ​

  • 2016-03-24 16:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Toyota បាន​ដាក់​តាំង​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ Prius ម៉ូដែល​ថ្មី​ នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ New York Auto Show។

 

 

​គេ​បាន​ហៅ​រថយន្ត​​ម៉ូដែល​ថ្មី​​នេះ​ថា​ Toyota Prius Prime ដែល​វា​ខុស​ប្លែក​ពី​ម៉ូដែល​ Prius ធម្មតា​ មិន​ថា​រូបរាង​និង​ប្រព័ន្ធ​ដំណើរ​ម៉ាស៊ីន​នោះ​ទេ។ ​ប្រព័ន្ធ​ម៉ាស៊ីន​គឺ​​ជា​​ប្រភេទ​ Plug-in Hybrid ដោយ​ប្រព័ន្ធ​នេះ​​​​ប្រើ​​ប្រាស់​កម្លាំង​អាគុយ​ទំហំ​ ៨,៨​គីឡូវ៉ាត់ម៉ោង​​ ​​បូក​រួម​ទាំង​កម្លាំង​ម៉ាស៊ីន​​ធម្មតា​ទំហំ​១,៨​លីត្រ​ ​ដើម្បី​ដំណើរ​ការ​រថយន្ត​ទៅ​មុខ។

 

 

ពេល​ដែល​ដំណើរ​ដោយ​ប្រើ​ប្រាស់​តែ​អាគុយ​សុទ្ធ​រថយន្ត​នេះ​អាច​បើក​បាន​ចម្ងាយ​៣៥​គ.ម ហើយ​ថែម​ទាំង​អាច​បើក​បរ​នៅ​ល្បឿន​អតិបរមា​ដល់​ទៅ​ ​១៣៥​គ.ម/ម៉​ថែម​ទៀត​ផង។ អ្វី​ដែល​ពិសេស​នោះ​គឺ​អាគុយ​របស់​វា​អាច​សាក​បញ្ចូល​ថ្ម​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់​តែ​ដោត​ចូល​រន្ធ​ភ្លើង​ធម្មតា​តែ​ប៉ុណ្ណោះ។

 

 

នៅ​ពី​ក្នុង​រថយន្ត​មាន​បំពាក់​ទៅ​ដោយ​អេក្រង់​ Touch Screen ពិសេស​ទំហំ​១១,៦​អ៊ីញ​ ​ហើយ​រថយន្ត​នេះ​ក៏​មាន​នូវ​ប្រព័ន្ធ​សុវត្ថិភាព​​ជា​ច្រើន​របស់​ក្រុមហ៊ុន​ Toyota ក្នុង​នោះ​ក៏​មាន​នូវ​មុខងារ​ចូល​ចត​​ដោយ​ខ្លួន​ឯង​ផង​ដែរ។ គួរ​បញ្ជាក់​ថា​​រថយន្ត​​នេះ​មាន​បំពាក់​សុទ្ធ​សឹង​តែ​អំពូល​ប្រភេទ​ LED ដែល​ជួយ​សន្សំ​សំចៃ​ថាមពល​អេឡិចត្រូនិក​បាន​មួយ​កម្រិត។

 

 

 

អំឡុង​ពេល​បង្ហាញ​វត្តមាន​រថយន្ត​ Prius Prime ឆ្នាំ​២០១៧​ នេះ​ដែរ​​ក្រុមហ៊ុន​ Toyota នៅ​មិន​បាន​​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ចេញ​លក់​ព្រម​ទាំង​តម្លៃ​របស់​​វា​នៅ​ឡើយ​នោះ​ទេ៕​

 

 

​​​​​​​​​​​​ចុច​អាន៖ Rolls-Royce យក​រថយន្ត​ច្នៃ​ពិសេស​ទៅ​បង្ហាញ​នៅ​ថៃ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Jalopnik ​​

មតិយោបល់