• 2016-03-01 20:47:31
  • ព័ត៌មាន

ការ​ពិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​៥ ទាក់​ទង​នឹង​​ម៉ូតូ​អាគុប

  • 2016-03-01 20:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាគុប​ (Super Cub) ជា​ម៉ូតូ​មួយ​ម៉ូដែល​របស់​ក្រុមហ៊ុន​ហុងដា​ ដែល​​បាន​ចូល​រួម​ចំណែក​​ជួយ​​ក​សាង​​កេរ្តិ៍​ឈ្មោះ​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​​​ឲ្យ​មាន​ភាព​​ល្បី​សុស​សាយ​ក្នុង​សកល​លោក ហើយ​មក​ទល់​បច្ចុប្បន្ន​​នេះ​​​​ដែរ​គេ​នៅ​តែ​ឃើញ​ម៉ូតូ​គុប​ចរាចរ​លើ​ទីផ្សារ​ ទោះ​បី​ជា​វា​បាន​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​អស់​រយៈ​ពេល​ជិត​៦០​ឆ្នាំ​ហើយ​ក្ដី។ ខាង​ក្រោម​ជា​ការ​ពិត​ដ៏​គួរ​ចាប់​អារម្មណ៍​មួយ​ចំនួន​អំពី​ម៉ូតូ​អាគុបដែល​អ្នក​ប្រហែល​មិន​ដឹង៖​​​​​​​​​

 

ម៉ូតូ​អាគុប​ដែល​ចេញ​លក់​ដំបូង​នា​ឆ្នាំ​ ១៩៥៨

 

១. ​តាំង​ពី​​ចាប់​ផ្ដើម​ការ​​ផលិត​​ដំបូង​នា​ឆ្នាំ​១៩៥៨​​ ​រហូត​ដល់​ត្រឹម​ឆ្នាំ​២០០៨​ម៉ូតូ​អាគុប​ផលិត​បាន​ចំនួន​៦០​លាន​គ្រឿង​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៤​កើន​ឡើង​ដល់​៨៧​លាន​គ្រឿង។

 

. ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ម៉ូតូ​នេះ​ មាន​នៅ​ក្នុង​បណ្ដា​ប្រទេស​ចំនួន​១៥​ជុំវិញ​ពិភពលោក​ ដោយ​ក្នុង​នោះ​រួម​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០៥។

​​​​​​​

​​​​​​​​​​​​​​​​​​​​៣. អាគុប​ជា​ម៉ូតូ​ដំបូង​គេ​បង្អស់​ដែល​មាន​ប្រើ​ប្រាស់​នូវ​ក្បាំង​ការពារ​ធ្វើ​ពី​សារធាតុ​ជ័រ​ប្លាស្ទិក។ ​​​

៤. នៅ​ឆ្នាំ​១៩៥៩​​ខែ​កញ្ញា​ ក្រុមហ៊ុន​ហុងដា​បាន​​ទិញ​ដី​មួយ​​កន្លែង​​ទំហំ​ ៧​សែន​ម៉ែត្រ​ការ៉េ​ ដើម្បី​​សាង​សង់​រោង​ចក្រ​​មួយ​ដែល​ចំណាយ​ទឹក​ប្រាក់​អស់​​ប្រមាណ​៨៩​លាន​ដុល្លារ។ គោល​បំណង​នៃ​ការ​សាង​សង់​រោងចក្រ​នេះ​គឺ​ដើម្បី​បង្កើត​បរិមាណ​ផលិត​នៃ​ម៉ូតូ​អាគុប។

 

៥. ការ​លក់​ម៉ូតូ​អាគុប​ក្នុង​រយៈ​ពេល​បី​ខែ​ដំបូង​​គឺ​​មិន​ទទួល​បាន​លទ្ធផល​​ល្អ​ប៉ុន្មាន​ឡើយ ដោយ​សារ​អតិថិជន​បាន​ត្អូញត្អែរ​​អំពី​​បញ្ហា​លើ​អំប្រាយ៉ា។ ភ្នាក់ងារ​លក់​ និង​បុគ្គលិក​រោងចក្រ​បាន​លះបង់​ថ្ងៃ​ឈប់​សម្រាក​របស់​ពួក​គេ​ដើម្បី​ប៉ះ​ប៉ូវ​បញ្ហា​នេះ ដោយ​បាន​ទៅ​ជួប​​រាល់​អតិថិជន​ដែល​ត្អូញត្អែរ​​ដោយ​ផ្ទាល់​តែ​ម្ដង៕​​​​​

 

ចុច​អាន៖ ម៉ូតូ​អាគុប​អគ្គិសនី​នឹង​​វាយ​លុក​ទីផ្សារ​នៅ​ឆ្នាំ​២០១៨

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ world.honda, thekneeslider​​​​

មតិយោបល់