• 2016-02-26 16:43:04
  • ព័ត៌មាន

ម៉ូតូ​អាគុប​អគ្គិសនី​នឹង​​វាយ​លុក​ទីផ្សារ​នៅ​ឆ្នាំ​២០១៨

  • 2016-02-26 16:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ហុងដា​​បាន​ពី​ការ​ផលិត​នូវ​ម៉ូតូ​គុប អគ្គិសនី​ (EV-Cub) ដែល​អាច​នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​បន្ទាប់។

 

 

​លោក​ Takahiro Hachigo ​​​ប្រធាន​​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហុងដា​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា​ ក្រុមហ៊ុន​គ្រោង​នឹង​ណែនាំ​ពី​ការ​ផលិត​ម៉ូតូ​ EV-Cub ដែល​រូបរាង​វា​នឹង​យក​លំនាំ​តាម​រូបរាង​គំរូ​ដូច​ដែល​បាន​បង្ហាញ​ក្នុង​កម្មវិធី​ Tokyo Motor Show កាល​ពី​ចុង​ឆ្នាំ​ទៅ។

 

 

 

វា​នឹង​ចេញ​លក់ដំបូង​គេលើ​ទីផ្សារ​ប្រទេស​ជប៉ុន​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​បន្ទាប់ ហើយ​នឹង​បន្ត​ទៅ​កាន់​ប្រទេស​ធំៗ​​នៅ​អាស៊ាន​ ដែល​ជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ម៉ូតូ​គុប​គ្រប់​ម៉ូដែល។

 

រូបរាង​គំរូម៉ូតូ Super Cub ដែល​បង្ហាញ​ក្នុង​កម្មវិធី​ Tokyo Motor Show ឆ្នាំ​ទៅ​

 

​ផ្អែក​ទៅ​លើ​ការ​ប្រកាស​នេះ​ដែរ​ គេ​រំពឹង​ថា​ម៉ូតូ​អាគុប​ប្រភេទ​ធម្មតា (Super Cub) នឹង​ទទួល​បាន​ការ​កែ​ប្រែ​រូបរាង​ដែរ ដូច​ដែល​បាន​ឃើញ​តាម​រយៈ​រូប​រាង​គំរូ​បង្ហាញ​ក្នុង​កម្មវិធី​ Tokyo Motor Show កាល​ពី​ចុង​ឆ្នាំ​ទៅ៕

​​​ ចុច​អាន៖ ហុងដា​បង្ហាញ​រូបរាង​គំរូ​​​របស់​​ម៉ូតូ​​អាគុប​ស៊េរី​ថ្មី​ ​រូបរាង​​បែប​បុរាណ​​​​​​​​​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ MotorbikeTimes​​​​​

មតិយោបល់