- 2016-01-25 18:05:57
- ព័ត៌មាន
វត្តមានរបស់ BMW i8 Spyder នឹងពន្យារពេលដល់ឆ្នាំ ២០១៧ ឬ ២០១៨
- 2016-01-25 18:05:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្តមានរបស់ BMW i8 Spyder នឹងពន្យារពេលដល់ឆ្នាំ ២០១៧ ឬ ២០១៨
ចន្លោះមិនឃើញ
ស្របពេលដែលរូបរាងគំរូរថយន្ត BMW i8 Spyder ត្រូវបានបញ្ចេញក្នុងកម្មវិធីតាំងបង្ហាញផលិតផលអេឡិចត្រូនិក CES កាលពីថ្មីកន្លងទៅ ឥឡូវបែរជាមានការរាយការមកថាការផលិតរថយន្តនេះត្រូវពេលពន្យារពេល។
បើយោងតាមវិបសាយរថយន្ត Motoring របស់ប្រទេសអូស្ត្រាលីបានឲ្យដឹងថារថយន្តកំពូលរបស់ BMW នឹងត្រូវពន្យារពេលការផលិតរហូតដល់ឆ្នាំ២០១៧ ឬ ឆ្នាំ ២០១៨ឯណោះ។ ប្រភពបានបន្ថែមថាដោយសារភាពជោគជ័យរបស់រថយន្ត i8 នាពេលបច្ចុប្បន្ន រួមទាំងក្រុមហ៊ុនកំពុងធ្វើតេស្តរថយន្តម៉ូដែល i ដទៃទៀតផង ហេតុនេះទើបគម្រោងការផលិត i8 Spyder ត្រូវពន្យារពេលសិន។
នៅពេលដែលរថយន្ត i8 Spyder បង្ហាញខ្លួនជាផ្លូវការវានឹងមានបំពាក់ប្រព័ន្ធម៉ាស៊ីនពីរ ដែលរួមបញ្ចូលដោយម៉ាស៊ីនប្រើប្រេងឥន្ធនៈទំហំ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីដែលមានថ្មទំហំ ៧,១គីឡូវ៉ាត់ម៉ោង ហើយវាអាចបង្កើតកម្លាំងបាន ៣៦២សេះ៕
ចុចអាន៖ ប្រធានគម្រោងផលិតរថយន្តអគ្គិសនីរបស់ Apple ត្រៀមដើរចេញពីក្រុមហ៊ុន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CarScoops