• 2014-10-21 16:16:46
  • ព័ត៌មាន

Lumia 730 ​ចេញ​ហើយ​តម្លៃ​នៅ​ខ្មែរ​ទាប​ជាង​ថៃ​តែ​ប្រជែង​វៀតណាម

  • 2014-10-21 16:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lumia 730 ដែល​កំពុង​ដាក់​លក់​នៅ​តាម​បណ្ដា​ប្រទេស​នានា បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​ជាមួយ​តម្លៃ​លក់​គួរ​ឲ្យ​ចាប់​អារម្មណ៍។

 

លោក អ៊ី សុគន្ធ ប្រធាន​ទំនាក់ទំនង​ក្រុមហ៊ុន Microsoft ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា Lumia 730 ទើប​តែ​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​ថា Lumia 730 សម្រាប់​ទីផ្សារ​ស្រុក​ខ្មែរ​តម្លៃ​ប្រហែល ២៥៣ ដុល្លារ​ទាប​ជាង​ទីផ្សារ​ស្រុក​ថៃ​ដែល​លក់​ក្នុង​តម្លៃ​ប្រហែល ២៧០ ដុល្លារ តែ​ខ្ពស់​ជាង​នៅ​វៀតណាម ដែល​លក់​ក្នុង​តម្លៃ​ជាង ២៤០ ដុល្លារ។

 

Lumia 730 ជា​សែស្រឡាយ​ថ្មី​មួយ​ទៀត​របស់​ត្រកូល Lumia។ លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ Lumia 730គឺ​ការ​រចនា​កាមេរ៉ា ដោយសារ​វា​បាន​បំពាក់​កាមេរ៉ា​មុខ​ដល់​ទៅ​ទំហំ 5MP ត្រូវ​ចិត្ត​អ្នក​ដែល​ចូល​ចិត្ត​ការ​ថត Selfie បាន​ច្បាស់​ល្អ រួម​ទាំង​កាមេរ៉ា​ក្រោយ​ទំហំ​ 6.7 MP។ Lumia ស៊េរី​ថ្មី​នេះ​អាច​ប្រើ​ស៊ីម​ពីរ ជាមួយ​ការ​រំលេច​ពណ៌​ដ៏​ស្រស់​ឆើត​ឆាយ​ជា​ច្រើន​ជម្រើស។

 

Lumia 730 ក៏​បាន​បំពាក់ CPU quad-core (Qualcomm Snapdragon 400 ) ទំហំ​ 1.2 GHz, Ram ទំហំ 1GB និង​អង្គ​ចងចាំ​ 8GB ជាមួយ​ថាមពល​ថ្ម​ 2000 mAh ​។ Lumia 730 ប្រតិបត្តិការ​ជាមួយ Windows Phone 8.1 ដែល​អាច​អាន​និង​សរសើរ​អក្សរ​ខ្មែរ​បាន​យ៉ាង​ងាយស្រួល។

 

លោក អ៊ី សុគន្ធ​បាន​បន្ត​ថា អតិថិជន​ដែល​ចាប់​អារម្មណ៍​អាច​រក​ទិញ Lumia ស៊េរី​ថ្មី​នេះ​នៅ​តាម Nokia Store និង​តាម​​បណ្តា​ហាង​មួយ​ចំនួន​ទៀត​នៅ​ទូទាំង​ប្រទេស​។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ អាច​ទំនាក់ទំនង​ក្រុមហ៊ុន Microsoft តាម​លេខ​ទំនាក់ទំនង 077 555 689៕

 

ប្រិយមិត្ត​យល់​បែប​ណា​ដែរ​ពី Lumia 730 ស៊េរី​ថ្មី​នេះ?

 

បន្ត​អាន៖ ទូរសព្ទ​ទាំង​៦​ ​ដែល​មាន​តម្លៃ​​រាប់​លាន​ដុល្លារ…..

បន្ត​អាន៖ មាន ៣ ទៅ ៤ ពាន់​ដុល្លារ​​ចង់​បើក​ហាង​ទូរសព្ទ​មួយ​ទៅ​រួច​ទេ….

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់