- 2015-12-10 17:06:03
- ព័ត៌មាន
Yamaha R1 ០១២ មួយទឹកពីអាមេរិក បញ្ឈរលក់មួយគ្រឿងជាង ១ម៉ឺនដុល្លារ
- 2015-12-10 17:06:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yamaha R1 ០១២ មួយទឹកពីអាមេរិក បញ្ឈរលក់មួយគ្រឿងជាង ១ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ម៉ូតូធំស៊េរី R1 មួយទឹក ២គ្រឿង កម្លាំងម៉ាស៊ីន ១០០០សេសេ របស់យ៉ាម៉ាហា ដែលនាំចូលពីអាមេរិក កំពុងបញ្ឈរលក់នៅហាង SR_Motorcycle មានតម្លៃ ១១ ០០០ដុល្លារ។
មូលហេតុក្នុងការនាំម៉ូតូមួយទឹកតម្លៃ ខ្ទង់ម៉ឺនដុល្លារក្នុងមួយគ្រឿងមកបញ្ឈរលក់ លោកសំរេច ម្ចាស់ SR_Motorcycle បញ្ជាក់ដូច្នេះថា "R1 ពេញនិយមក្នុងចំណោមស៊េរីម៉ូតូធំ”។
តម្លៃរបស់ R1 ពីរគ្រឿង ពណ៌ខ្មៅ និងទឹកប៊ិច ស៊េរី ២០១២ខាងលើមិនមែនជាម៉ូតូថ្លៃបំផុតប្រចាំហាងទេ។ ថៅកែដដែលនេះអះអាងថា ក្រៅពីR1 ពពួកDucati មានប្រជាប្រិយភាពមិនចាញ់គ្នាទេ សម្រាប់អ្នកនិយមម៉ូតូធំ។ លោកថា "២ថ្ងៃទៀត Ducati Panigale Sតម្លៃ ១៧ ០០០នឹងមកដល់ហាងហើយ”។ បន្តថា នៅហាងលោក ម៉ូតូធំមានតម្លៃចន្លោះពី ២ពាន់ ទៅ ២ម៉ឺនដុល្លារ ហើយក្នុងមួយខែៗហាងលោកលក់ម៉ូតូធំ តម្លៃចាប់ពី ១ម៉ឺនដុល្លារឡើងបានចន្លោះពី ១ ទៅ ៣គ្រឿង។
ព័ត៌មានជុំវិញតម្លៃ និងការនាំចូលម៉ូតូធំពីបរទេស អ្នកអាចសាកសួរបន្ថែមបានតាមរយៈទូរសព្ទលេខ 096 2222 733ឬ 076 2222 333។
រូបថត៖ ហាង SR_Motorcycle ដោយ៖ ខ្លាឃ្មុំតូច