• 2015-10-29 19:58:17
  • ផលិតផលថ្មី

Land Cruiser ស៊េរី ០១៦ ផ្លាស់ប្តូរ​រូបរាង​ថ្មី​តម្លៃ​ជាង ១៥ ម៉ឺន​ដុល្លារ

  • 2015-10-29 19:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​តូយ៉ូតា បាន​ប្រកាស​លក់​ជា​ផ្លូវការ​រថយន្ត Land Cruiser ស៊េរី​ថ្មី​ឆ្នាំ ២០១៦ សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា។ Land Cruiser ដែល​ជា​ប្រភេទ​រថយន្ត​មាន​ប្រជាប្រិយភាព​សម្រាប់​អ្នក​ជំនួញ​ និង​មន្រ្តី​ជាន់ខ្ពស់​ក្នុង​ស្ថាប័ន​រដ្ឋ​ធំៗ មាន​ការ​ផ្លាស់ប្តូរ​រូបរាង​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន។

 

Land Cruiser ស៊េរី​ថ្មី​នេះ​បំពាក់​ជាមួយ​ម៉ាស៊ីន​ម៉ាស៊ូត 4.5L កម្លាំង 4461 cc មាន ៦ លេខ។ ចំណុច​ពិសេសៗ​មាន​ដូចជា ចង្កៀង​មុខ Projector Halogen ចំនួន ៤ ដែល​អាច​បំភ្លឺ​ភ្លើង​បាន​ច្បាស់​ជាមួយ​មុខងារ​តម្លើង​ភ្លើង​ហ្វា/កូដ​ស្វ័យ​ប្រវត្តិ​និង​រេ​តាម​ចង្កូត។ យ៉ាន់កង់​​រចនា​លក្ខណៈ​ស្ព័រ​ថ្មី និង​កញ្ចក់​បង្អួច​គ្រប់​ទ្វារ​និង​ដំបូល​ខាង​លើ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បញ្ជា​ដោយ​ស្វ័យ​ប្រវត្តិ​ជាមួយ​ការ​បន្ថែម​មុខងារ​ការពារ​ការ​គាប​​យ៉ាង​ពិសេស​ផង​ដែរ។

 

នៅ​ផ្នែក​ខាង​ក្នុង​​ធំ​ទូលាយ កៅអី​អ្នក​បើកបរ​អាច​ធ្វើការ​កំណត់​និង​លៃ​ដៃ​ចង្កូត​ទៅ​តាម​ចំណង់ចំណូលចិត្ត​។ ប្រព័ន្ធ​កម្សាន្ត DVD Touch Screen រចនា​ឡើង​ថ្មី​ជាមួយ​ឧបករណ៍​បំពង​សំលេង JBL ចំនួន ១៤ និង​ប្រព័ន្ធ​កម្សាន្ត LCD Monitor ចំនួន ២ ក៏​ត្រូវ​​បាន​បំពាក់​បន្ថែម​នៅ​ខាងក្រោយ​កៅអី​អ្នក​បើកបរ និង​អ្នក​ដំណើរ​​ខាងមុខ។

 

 

 

ក្រុមហ៊ុន​តូយ៉ូតា​បាន​ឲ្យ​ដឹង​ថា Land Cruiser ស៊េរី​ ០១៦ ដែល​ក្រុមហ៊ុន​បាន​​នាំ​ចូល​មាន​ ១០ ពណ៌​ដោយ​ក្នុង​មួយ​គ្រឿង​តម្លៃ​ប្រហែល ១៥៥ ០០០ ដុល្លារ៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់