- 2015-09-27 22:31:19
- ព័ត៌មាន
Avanza ជំនាន់ថ្មីជិះបានគ្នា ៧នាក់តម្លៃជាង ២៧ ០០០ ដុល្លារ
- 2015-09-27 22:31:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Avanza ជំនាន់ថ្មីជិះបានគ្នា ៧នាក់តម្លៃជាង ២៧ ០០០ ដុល្លារ
ចន្លោះមិនឃើញ
Avanza រថយន្តជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន Toyota ដែលទើបត្រូវបានណែនាំដល់អតិថិជនត្រូវបានដាក់លក់ក្នុងតម្លៃជាង ២៧ ០០០ ដុល្លារអាមេរិកលើទីផ្សារប្រទេសកម្ពុជា។
រថយន្តស៊េរីថ្មីនេះ មានការផ្លាស់ប្ដូរទៅលើផ្នែកគ្រឿងម៉ាស៊ីនជាមួយការបំពាក់បច្ចេកវិទ្យា Dual VVT-i ដែលធ្វើឲ្យរថយន្តមានកម្លាំងខ្លាំង និងសន្សំសំចៃការប្រើប្រាស់ថាមពល។ នៅផ្នែកខាងមុខនៃរថយន្តនេះ ត្រូវបានរចនាថ្មីដែលធ្វើឲ្យតួរថយន្តផ្នែកខាងមុខកាន់តែប្រណិត ជាមួយស្តុបខាងក្រោយបានភ្ជាប់ជាមួយ Aero Fin សម្រាប់ជួយទប់លំនឹងរថយន្តក្នុងពេលបើកបរ។
ចំណែកនៅកញ្ចក់បង្អួចខាងអ្នកបើកបរ ក៏ត្រូវបានភ្ជាប់ជាមួយប្រព័ន្ធការពារស្វ័យប្រវត្តិ Auto Jam Protection រួមទាំងបូមមុខនិងបូមក្រោយត្រូវបានកែសម្រួលដើម្បីបង្កើនលំនឹងក្នុងពេលបើកបរ។
រថយន្តសម្រាប់ប្រើក្នុងគ្រួសារនេះ ផ្ទៃខាងក្នុងការរចនាមានភាពធំទូលាយអាចអ្នកធ្វើដំណើរអង្គុយបានគ្នា ៧ នាក់ ជាមួយកៅអីជួរទីពីរនិងទី ៣ ដែលអាចបត់បាននិងអាចផ្តាច់ចេញពីគ្នាងាយស្រួលសម្រាប់ការដាក់សម្ភារៈនានាតាមតម្រូវការ។
បើតាមក្រុមហ៊ុន Toyota ឲ្យដឹងថា គោលបំណងក្នុងការនាំរថយន្ត Avanza ដែលមានតម្លៃមួយគ្រឿងជាង ២ម៉ឺនដុល្លារនេះគឺដើម្បីជំរុញដល់ពលរដ្ឋក្នុងការប្រើប្រាស់រថយន្តថ្មីដែលមានតម្លៃសមរម្យ ចៀសវាងការប្រើប្រាស់មួយទឹកដែលត្រូវបាននាំចូលនិងកែច្នៃខុសបច្ចេកទេសដែលអាចបង្កគ្រោះថ្នាក់និងនាំបញ្ហាដល់ការប្រើប្រាស់។
អត្ថបទ៖ ប៊ុណ្ណារ៉ា