- 2015-09-18 22:59:00
- ព័ត៌មាន
កំពូលឡានប៉ូលិសកាលីបៗជាងគេលើលោក
- 2015-09-18 22:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលឡានប៉ូលិសកាលីបៗជាងគេលើលោក
ចន្លោះមិនឃើញ
នៅក្នុងប្រទេសមួយចំនួនលើពិភពលោក រដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនផលិតឡានក្នុងស្រុកបានផ្ដល់ជូននូវឡានកំពូលៗទៅដល់ភ្នាក់ងារប៉ូលិសរបស់គេ ដើម្បីអាចធ្វើប្រតិបត្តិបានល្អ ជាពិសេសនៅពេលដែលដេញចាប់ជនល្មើស។
ខាងក្រោមនេះគឺជាកំពូលឡានប៉ូលិសចំនួន៨តំបន់ដែលអាចនិយាយបានថា ជនល្មើសឃើញហើយខ្លាចបាក់ស្បាតតែម្ដង៖
១. Lamborghini Gallardo៖ រថយន្ត Lamborghini Gallardo នេះមានម៉ាស៊ីនកម្លាំង ៥៦០សេះ ដែលអាចបើកក្នុងល្បឿនអតិបរមា ៣២៦គ.ម/ម៉ ហើយអាចបង្កើនល្បឿនពី០ទៅ១០០គ.ម/ម៉ ក្នុងរយៈពេល៣,២វិនាទី។ រថយន្តនេះត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ស្នងការប៉ូលិសមួយកន្លែងនៅក្នុងប្រទេសអ៊ីតាលី ហើយត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនផលិតឡាននេះដោយផ្ទាល់តែម្ដង។
២. Barbus G63 AMG៖ Barbus G63 AMG ជាប្រភេទរថយន្តដែលអាចរត់លើវាលខ្សាច់បានយ៉ាងងាយស្រួល ដោយវាមានម៉ាស៊ីនកម្លាំង ៦៩០សេះ អាចបង្កើនសន្ទុះពី០ទៅ១០០គ.ម ក្នុងពេល ៤,៩វិនាទី ហើយមានល្បឿនអតិបរមា ២៤០គ.ម/ម៉។ ចំពោះរថយន្តនេះផងដែរគឺជាកម្មសិទ្ធិរបស់ភ្នាក់ងារប៉ូលិសនាទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម។
៣. Lexus IS-F៖ Lexus IS-F ត្រូវបានគេដឹងថា ជារថយន្តរបស់ស្នងការមួយកន្លែងក្នុងប្រទេសអង់គ្លេស។ វាមានបំពាក់នូវម៉ាស៊ីនប្រភេទ V8 ទំហំ៥លីត្រ មានកម្លាំង ៤១៦សេះ អាចបង្កើនសន្ទុះពី០ទៅ១០០គ.ម ក្នុងពេល ៤,៨វិនាទី និងមានល្បឿនអតិបរមា២៧០គ.ម/ម៉។
៤. Dodge Charger៖ Dodge Charger គឺជាជម្រើសថ្មីមួយទៀតរបស់ប៉ូលិសសហរដ្ឋអាមេរិក។ រថយន្តនេះមានបំពាក់ម៉ាស៊ីនកម្លាំង ២៩២សេះ ព្រមទាំងមានល្បឿនអតិបរមា១៩៣គ.ម/ម៉។
៥. Jaguar XF៖ សម្រាប់ប៉ូលិសនាប្រទេសអង់គ្លេសវិញគេបានប្រើប្រាស់នូវរថយន្ត Jaguar XF ដើម្បីដេញចាប់ជនល្មើស។ រថយន្តនេះមានល្បឿនអតិបរមា២៥០គ.ម/ម៉ និងអាចបង្កើនសន្ទុះពី ០ទៅ១០០គ.មក្នុងរយៈពេល៦,៤វិនាទី។
៦. Nissan GT-R៖ នេះគឺជារថយន្តមួយម៉ូដែលទៀតរបស់ប៉ូលិសនាទឹកដីសហរដ្ឋអាមេរិក ដែលមានល្បឿនអតិបរមា ៣១០គ.ម/ម៉ និង អាចបង្កើនសន្ទុះល្បឿនពី០ដល់១០០គ.ម/ម៉ ក្នុងរយៈពេល៣,២វិនាទី។
៧. កំពូលរថយន្ត៖ ចំពោះរថយន្តដែលប៉ូលិសឌុយបៃប្រើប្រាស់នៅក្នុងទីក្រុងគឺសុទ្ធតែជាកំពូលរថយន្ត ក្នុងនោះមានដូចជា Lamborghini Aventador LP 700-4, Ferrari FF, Mercedes-Benz SLS AMG, Bentley Continental GT, Aston Martin One-77, Bugatti Veyron, Audi R8, McLaren MP4-12C និង Hummer H3ជាដើម។
៨. Brabus CLS V12៖ ប៉ូលិសនាប្រទេសអាល្លឺម៉ង់បានប្រើប្រាស់នូវរថយន្ត Brabus CLS V12 ដើម្បីបង្ក្រាបបទល្មើស។ រថយន្តនេះមានម៉ាស៊ីនកម្លាំងដល់ទៅ ៧៣០សេះ និងមានល្បឿនអតិបរមា ៣៦២គ.ម/ម៉៕
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព & រូបភាព៖ Mirror