• 2015-08-16 16:18:12
  • ព័ត៌មាន

Toyota ប្រកាស Lexus LX 570 ស៊េរី ០១៦ កក្រើក​​ទីផ្សារ​ទៀត​ហើយ!

  • 2015-08-16 16:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus LX 570 ស៊េរី ២០១៦ ដែល​បាន​លេច​រូបរាង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ពេល​នេះ​ត្រូវ​បាន​ប្រកាស ដែល​ធ្វើ​ឱ្យ​បណ្ដា​អ្នក​និយម​រថយន្ត​ម៉ូដែល​របស់​ក្រុមហ៊ុន Toyota មួយ​នេះ រឹត​តែ​រំជើប​រំជួល​ព្រោះ​តែ​រូប​រាង​ថ្មី​ប្លែក​របស់​វា។

 

 

កាង​ខាង​មុខ​របស់ LX 570 ម៉ូដែល​ថ្មី​នេះ​មាន​រាង​ប្លែក​​ពី​ស៊េរី​មុន ដោយ​ត្រូវ​បាន​រចនា​ជា​លក្ខណៈ​សំណាញ់ ដែល​មើល​ទៅ​ស្រដៀង​គ្នា​ទៅ​នឹង​ Lexus RX ស៊េរី ០១៦ ដែរ។ ចង្កៀង​មុខ​ទាំង​សងខាង​របស់​វា​ប្រភេទ LED ​មាន​រាង​បញ្ឈរ ដែល​​ធ្វើ​ឱ្យ​ផ្នែក​មុខ​ទាំង​មូល​នៃ​រថយន្ត​​នេះ​រឹត​តែ​មាន​ទាក់ទាញ​និង​ស៊ីវិល័យ រី​ឯ​តាប្លូ​ខាង​ក្នុង​បំពាក់​ដោយ​ផ្ទាំង Touchscreen សម្រាប់​ផ្តល់​ព័ត៌មាន​ផ្សេង​ៗ​ទំហំ ១២,៣អ៊ីញ​​។

 

បច្ចេកវិទ្យា​ទំនើប​ដែល​បាន​បំពាក់​លើ​ម៉ូដែល LX 570 ​នេះ​មាន​ដូចជា ​កាមេរ៉ា​ក្រោយ​ប្រភេទ Panorama (Panoramic Rearview Camera) ដែល​អាច​ឱ្យ​អ្នក​បើកបរ​មើល​ឃើញ​ទិដ្ឋភាព​នៅ​ខាង​ក្រោយ​រថយន្ត​បាន​យ៉ាង​ធំ​ទូលាយ ​និង​ងាយ​ស្រួល និង​ Driving Mode ពិសេស​ចំនួន ៤ (Eco, Comfort, Sport S និង​ Sport S+ ) សម្រាប់​ពិនិត្យ​មើល​ស្ថានការណ៍​ម៉ាស៊ីន​ ​ក៏ដូចជា​បូម​រថយន្ត​ជា​ដើម។ ​

 

LX 570 ដែល​ទើប​តែ​បាន​ប្រកាស​នេះ បំពាក់​ដោយ​ម៉ាស៊ីន V8 ទំហំ 5.7លីត្រ និង​​កម្លាំង​ម៉ាស៊ីន​ដល់​ទៅ ៣៨៣សេស។ យ៉ាង​ណា​ក៏​ដោយ​ ចំពោះ​តម្លៃ​របស់ LX 570 ថ្មី​នេះ​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ណាមួយ​នៅ​ឡើយ​ទេ តែ​វា​អាច​នឹង​មាន​តម្លៃ​លើស​ស៊េរី​មុន​បន្តិច (៨៣ ០០០ដុល្លារ សម្រាប់​ម៉ូដែល LX 570 ស៊េរី ០១៥) ហើយ​នឹង​ដាក់​លក់​លើ​ទីផ្សារ​នៅ​ខែ​តុលា​ខាង​មុខ​នេះ៕

 

 

 

 

 

 

អាន៖ Toyota បញ្ចេញ​ Lexus RX ស៊េរី​ ២០១៦ ​ពីរ​ម៉ូដែល បុក​ទីផ្សារ​រថយន្ត​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ digitaltrends

មតិយោបល់