• 2015-08-02 21:32:01
  • ព័ត៌មាន

ចិន​បង្កាត់​មូស​មួយ​អាទិត្យ​មួយ​លាន​ក្បាល​ ហើយ​យក​ទៅ​លែង​ចោល​

  • 2015-08-02 21:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​មាន​តែ​បាញ់​ថ្នាំ​សម្លាប់​សត្វ​មូស​ ប៉ុន្តែ​ចិន​បែរ​ជា​បង្កាត់​សត្វ​​ដែល​​ចម្លង​មេ​រោគ​គ្រុន​ចាញ់​ និង​គ្រុន​ឈាម​នេះ​ មួយ​លាន​ក្បាល​ក្នុង​មួយ​សប្ដាហ៍​ ហើយ​យក​​ទៅ​លែង​ចោល​ទៅ​វិញ។

 

 

​សត្វ​មូសទាំង​នោះ​គឺ​​​​ត្រូវ​បាន​បង្កាត់​ដោយ​រោងចក្រ​មួយ​ នៅ​ក្នុង​ខេត្ត​ Guangdong ​ភាគ​ខាងត្បូង​ប្រទេស​ចិន។ ការ​ផលិត​សត្វ​មូស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​ហ្នឹង​ ដោយ​រក​ឃើញ​ថា​ សត្វ​មូស​ទាំង​នេះ​អាច​នឹង​ចូល​រួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​ទៅ​វិញ។

 

ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ សត្វ​មូស​ដែល​គេ​យក​ទៅ​លេង​ជា​ធម្មតា​​ជា​មូស​ឈ្មោល។ មូស​ឈ្មោល​គឺ​មិន​ខាំ​មនុស្ស​ទេ។ វា​ស៊ី​ផ្លែ​ឈើ​ និង​បឺត​ទឹក​លម្អង​ផ្កា​តែ​ប៉ុណ្ណោះ។ មាន​តែ​មូល​ញី​ទេ​ដែល​ខាំ​មនុស្ស​ និង​ចម្លង​មេរោគ​គ្រុន​ឈាម។ ការ​លែង​មូល​ឈ្មោល​ឲ្យ​មាន​សេរី​ភាព​ មូល​ឈ្មោល​ទាំង​អស់​នោះ​នឹង​ទៅ​ប្រកួត​ដណ្ដើម​ញី​គ្នា​ជា​មួយ​នឹង​មូស​ឈ្មោល​ព្រៃ​ឯ​ទៀត។ បើ​មូស​ញី​​ទាំង​នោះ​ពាក់​គ្នា​ជាមួយ​នឹង​មូស​​ឈ្មោល​ដែល​គេ​យក​ទៅ​លែង​ វា​នឹង​មិន​មាន​កូន​ចៅ​នោះ​ទេ​ ដូច្នេះ​ចំនួន​មូស​ដែល​នឹង​ចម្លង​មេរោគ​គ្រុន​ឈាម​ក៏​នឹង​កាត់​បន្ថយ​ដែរ។

 

 

 

 

 

 

 

ការ​បែក​គំនិត​មក​ប្រើ​វិធី​សាស្ត្រ​បែប​នេះ​ ដោយសារ​ចិន​ធ្លាប់​ទទួល​រង​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​នេះ​អស់​រយៈពេល​ពីរ​ទសវត្សរ៍​មក​ហើយ​​ បណ្ដាល​ឲ្យ​​កើត​មាន​ជំងឺ​​នេះ​ច្រើន​ជាង​៤៧​ ០០០​ករណី។

 

ដូច្នេះ​ជា​រៀង​រាល់​សប្ដាហ៍​ គេ​បាន​យក​មូស​មួយ​លាន​ក្បាល​​ទៅ​លែង​នៅ​កោះ​ Shazi ដែល​រក​ឃើញ​ថា​ ជា​តំបន់​បណ្ដាល​ឲ្យ​មាន​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​នា​ពេល​កន្លង​មក។ ការ​ពិសោធ​បាន​បង្ហាញ​ថា​ ជោគជ័យ​ ដោយសារ​ការ​តេស្ដ​ដំបូង​ ចំនួន​មូស​ដែល​ចម្លង​មេ​រោគ​បាន​ថយ​​ចុះ​ដល់​៩០​ភាគ​រយ​ឯណោះ៕

 

-អាន​បន្ត៖ Google Maps​ បន្ថែម​មុខ​ងារ​ថ្មី​ អាច​បង្ហាញ​ពី​ទីតាំង​ដែល​អ្នក​ធ្លាប់​បាន​ទៅ

 

ប្រភព៖  dailymail

មតិយោបល់