• 2014-10-13 18:37:32
  • ព័ត៌មាន

Lumia 730 នៅ​ខ្មែរ​មិន​ទាន់​ច្បាស់ ខណៈ​ថៃ​ជាង ២៧០ ដុល្លារ​និង​វៀតណាម ២៤០ ដុល្លារ

  • 2014-10-13 18:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ Lumia 730 បាន​ចេញ​លក់​នៅ​តាម​បណ្ដា​ប្រទេស​នានា​ជា​បណ្តើរៗ​ហើយ។ នៅ​ថៃ​តម្លៃ​ជាង ២៧០ ដុល្លារ និង​វៀតណាម​ជាង ២៤០ ដុល្លារ ចុះ​នៅ​ទីផ្សារ​ស្រុក​ខ្មែរ​វិញ។

 

 

លោក អ៊ី សុគន្ធ ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Microsoft បាន​ឲ្យ​ដឹង​ថា Lumia 730 លោក​មិនទាន់​​ដឹង​ថា​ទីផ្សារ​កម្ពុជា​​លក់​តម្លៃ​យ៉ាង​ណា​នោះ​ទេ ខណៈ​កាល​បរិច្ឆេទ​ចេញ​លក់​ក៏​មិន​​ទាន់​ច្បាស់​ដែរ។

 

Lumia 730 ដែល​មាន​លេខ​កូដ Code ឈ្មោះ​ Superman បំពាក់​កាមេរ៉ា​មុខ​ធំ​សម្រាប់​អ្នក​ចូល​ចិត្ត​ Selfie ដល់​ទៅ​ 5MP​ និង​កាមេរ៉ា​ក្រោយ​ទំហំ​ 8 MP។ ម៉ូដែល​នេះ​អាច​ផ្ទុក​ស៊ីម​កាត​បាន​ពីរ ​និង​មាន​ពណ៌​ដ៏​ស្រស់​ឆើត​ឆាយ​គួរ​ឱ្យ​ចង់​ប្រើប្រាស់​។ និយាយ​ពី​ដំណើរ​ការ​កាន់​តែ​រលូន​ដោយ​បាន​ដំឡើង​ CPU quad-core (Qualcomm Snapdragon 400 ) ទំហំ​ 1.2 GHz និង​មាន​ Ram ទំហំ 1GB ហើយ​មាន​អង្គ​ចងចាំ​ 8GB។ ចំណែក​ថាមពល​ថ្ម​ 2000 mAh ​ហើយ​ជា​ពិសេស​ប្រតិបត្តិការ​ជាមួយ​ Windows Phone 8.1 Update 1។

 

ទូរសព្ទ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ​បាន​ចេញ​លក់​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​មក​ហើយ​ដូចជា​ថៃ និង​វៀតណាម​ជា​ដើម។

 

ចាំ​មើល​មើល៎ តើ Lumia 730 នឹង​មក​ដល់​ពេល​ណា​និង​តម្លៃ​ប៉ុណ្ណា​ដែរ?

 

អាន​អត្ថបទ៖ N-Gage ​ទូរសព្ទ​​ល្បី​​​ជំនាន់​ឆ្នាំ ២០០៤ លេច​មុខ​ជា​ថ្មី​​នាំ​ឲ្យ​សង្ស័យ​ទីផ្សារ​ប្រើប្រាស់​

អាន​អត្ថបទ៖ ទូរសព្ទ​ទាំង​ ១០ ម៉ូដែល​​ឃើញ​​ហើយ​នឹក​ស្រណោះ

អាន​អត្ថបទ៖ ទូរសព្ទ​ទាំង​៦​ ​ដែល​មាន​តម្លៃ​​រាប់​លាន​ដុល្លារ​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់