- 2015-07-06 15:41:10
- ព័ត៌មាន
ទូតសុច្ឆន្ទៈយីហោរថយន្តប្រណិត Jaguar Land Rover ជានរណា?
- 2015-07-06 15:41:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតសុច្ឆន្ទៈយីហោរថយន្តប្រណិត Jaguar Land Rover ជានរណា?
ចន្លោះមិនឃើញ
Jaguar Land Rover កំពុងពិចារណាក្នុងការស្វែងរកតារាល្បីក្នុងពិភពសិល្បៈ ធ្វើជាទូតសុឆន្ទៈ (Brand Ambassador) ដើម្បីផ្សព្វផ្សាយយីហោរថយន្តប្រណិត Jaguar Land Rover ក្នុងប្រទេសកម្ពុជា។
លោក មាស តុលា ប្រធានប្រតិបត្តិ Jaguar Land Rover បានឲ្យដឹងថា ទូតសុច្ឆន្ទៈរថយន្ត Jaguar Land Rover ជាសិល្បករដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈ និងដែលមានសមត្ថភាពចំណេះដឹងខ្ពស់លើការប្រើប្រាស់រថយន្តយ៉ាងស្ទាត់ជំនាញ។
“ពួកគេក្រៅពីមានរូបសម្បត្តិស្រស់ស្អាត មានកេរ្តិ៍ឈ្មោះក្នុងពិភពសិល្បៈ ប៉ុន្តែក៏ត្រូវមានសមត្ថភាព ចំណេះដឹងលើការប្រើប្រាស់រថយន្តដោយឆ្លងកាត់សាលាបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ ដើម្បីទទួលតួនាទីដ៏ពិសេសនេះ"។
លោកថា ទូតសុច្ឆន្ទៈរថយន្ត Jaguar Land Rover នឹងមានឱកាសប្រើប្រាស់រថយន្តដ៏ប្រណិត ជាមួយការផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនទៀត។
កន្លងទៅនេះ Jaguar Land Rover បានជ្រើសរើសកំពូលកីឡាករបាល់ទាត់ David Backhem ធ្វើឲ្យជាទូតសុឆន្ទៈដើម្បីផ្សព្វផ្សាយយីហោរថយន្ត Jaguar Land Rover នៅប្រទេសអង់គ្លេស។
លោកថា ការជ្រើសរើសតារាល្បីៗដែលមានកេរ្តិ៍ឈ្មោះជាយុទ្ធសាស្ត្រ ដើម្បីជួយលើកស្ទួយស្លាកយីហោរថយន្ត Jaguar Land Rover ឲ្យកាន់តែមានភាពល្បីល្បាញ និងការគាំទ្រពីអ្នកប្រើប្រាស់។
យ៉ាងណាលោកមិនទាន់បង្ហើបថាជាតារាកម្ពុជារូបណា ដែលនឹងត្រូវបានជ្រើសរើសធ្វើជាទូតសុច្ឆន្ទៈប្រចាំប្រទេសកម្ពុជា ដោយសារលោកថាការងារនេះកំពុងស្ថិតនៅក្នុងការពិចារណានៅឡើយ។
អត្ថបទ៖ ប៊ុណ្ណារ៉ា
វិដេអូ៖ បុប្ឆា