- 2015-05-08 16:17:51
- ព័ត៌មាន
ដាញ់ ហុង ធ្លាប់រងអតិថិជនស្តីបន្ទោស ដោយសារភាពស្មុគស្មាញអក្សរសាស្រ្តខ្មែរ
- 2015-05-08 16:17:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាញ់ ហុង ធ្លាប់រងអតិថិជនស្តីបន្ទោស ដោយសារភាពស្មុគស្មាញអក្សរសាស្រ្តខ្មែរ
ចន្លោះមិនឃើញ
លោក ដាញ់ ហុង ស្ថាបនិកខ្មែរយូនីកូដបានរំលឹកពីបទពិសោធន៍ធ្លាប់រងការស្ដីបន្ទោស ក្នុងពេលធ្វើជាអ្នកវាយឯកសារបកប្រែភាសាខ្មែរលើប្រព័ន្ធកុំព្យូទ័រ ក្រៅម៉ោងធ្វើការ ដោយសារមិនអាចសម្រេចលទ្ធផលការងារទាន់ពេលវេលា តាមការចង់បានរបស់អតិថិជន។
ក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោកដាញ់ ហុង បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ ១៩៩៧ ក្នុងគ្រាដែលលោកបម្រើការងារក្រៅម៉ោងជាអ្នកវាយឯកសារបកប្រែភាសាខ្មែរលើប្រព័ន្ធកុំព្យូទ័រនៅឯប្រទេសវៀតណាម លោកធ្លាប់អតិថិជនស្តីបន្ទោសដោយសារភាពយឺតយូរក្នុងការបំពេញការងារដែលមិនអាចតម្រូវចិត្តពួកគេទាន់ពេលវេលា។
លោកថា ជំនាន់នោះ កម្មវិធីសម្រាប់ប្រើវាយអត្ថបទជាភាសាខ្មែរគេប្រើកម្មវិធី Limon។ កម្មវិធី Limon ទាមទារអ្នកប្រើប្រាស់ត្រូវប្រើប្រាស់ម្រាមដៃទាំងអស់ ដែលមានភាពស្មុគស្មាញ និងចំណាយពេលវេលាយូរ។
"ការវាយឬសរសេរអត្ថបទបកប្រែដោយប្រើប្រព័ន្ធកុំព្យូទ័រពីភាសាខ្មែរទៅភាសាដទៃមិនសូវបញ្ហាចោតទេ តែពីភាសាដទៃមកភាសាខ្មែរទើបស្មុគស្មាញត្រូវចំណាយពេលយូរ ដើម្បីបញ្ចប់ឯកសារនីមួយ។ បើធៀបភាសាដទៃទៀតចំណាយពេលមួយម៉ោង អក្សរខ្មែរចំណាយពេលទៅ ៣ ទៅ ៤ ដង ដោយសារអក្សរខ្មែរមានស្រះព្យញ្ជនៈច្រើន ហើយណាមួយការវាយត្រូវប្រើម្រាមដៃច្រើន ដែលធ្វើឲ្យការប្រើប្រាស់មិនសូនរលូននិងលឿនទាន់ចិត្ត"។
យ៉ាងណាលោកថា ដោយសារតែការពន្យល់និងលើកពីកត្តាលំបាកនានា ទើបធ្វើឲ្យអតិថិជនរបស់លោកយល់ពីការប្រើប្រាស់អក្សរខ្មែរ ដែលមានភាពស្មុគស្មាញបើធៀបអក្សរសាស្ត្រដទៃទៀត។
ក្នុងអំឡុងឆ្នាំ ២០០២ លោកដាញ់ ហុង សម្រេចបង្កើតបានពុម្ភអក្សរខ្មែរយូនីកូដ ដែលបានជួយដោះស្រាយបញ្ហាស្មុគស្មាញជាច្រើន។ វាក៏បានក្លាយជាអក្សរស្តង់ដាសម្រាប់ប្រើប្រាស់តាមស្ថាប័ននានា និងមានការទទួលស្គាល់នៅលើឆាកអន្តរជាតិផងដែរ។
លោកដាញ់ ហុងបានបញ្ជាក់ថា ការអភិវឌ្ឍអក្សរខ្មែរយូនីកូដនេះគឺបន្ទាប់ពីលោកបានចំណាយពេលសិក្សាស្រាវជ្រាវជាច្រើនឆ្នាំដើម្បីធ្វើគម្រោងនេះសម្រេចបានជោគជ័យ។ លោកអះអាងថា ទោះបីបច្ចុប្បន្នការប្រើប្រាស់អក្សរយូនីកូដមានភាពប្រសើរច្រើន ប៉ុន្តែលោកនៅតែបន្តអភិវឌ្ឍអក្សរខ្មែរយូនីកូដដើម្បីផ្តល់ភាពងាយស្រួលសម្រួលដល់ការបំពេញការងារកាន់តែរហ័សថែមទៀត។
អត្ថបទ៖ ប៊ុណ្ណារ៉ា