- 2015-04-30 19:20:03
- ព័ត៌មាន
Scooterមួយចំនួននៅឥណ្ឌូណេស៊ី រាងដូចនៅខ្មែរដែរ តែខ្លះឈ្មោះផ្សេង
- 2015-04-30 19:20:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Scooterមួយចំនួននៅឥណ្ឌូណេស៊ី រាងដូចនៅខ្មែរដែរ តែខ្លះឈ្មោះផ្សេង
ចន្លោះមិនឃើញ
Scooter នៅតែជាប្រភេទម៉ូតូពេញដោយប្រជាប្រិយភាពពីសំណាក់យុវវ័យ មិនថានៅកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀត ដូចជា ឥណ្ឌូណេស៊ីជាដើម។ ម៉ូតូលេខអូតូ នៅតែអោបក្រសោបចំណែកទីផ្សារមួយភាគធំបើធៀបទៅនឹងប្រភេទម៉ូតូ ធំ (ប្រើអាំប៊្រីយ៉ា) និងចង្កឹះលេខ ព្រោះប្រទេសនេះមានរបាយប្រជាជនសរុបមិនតិចជាង ២៥០លាននាក់ទេ។
ប្រជាជនមិនតិចជាង ២០លាននាក់ក្នុងក្រុង ចាតាកាតែឯង ក្រៅយានយន្តទំនើបៗធ្វើដំណើរតាមដងវិថីនានា ណែនណាន់តាន់តាប់ ម៉ូតូ Scooter នៅតែដើរតួសំខាន់ជាជម្រើសមធ្យោបាយធ្វើដំណើរ មិនថាសម្រាប់ប្រជាជនកម្រិតជីវភាពថ្នាក់ក្រោម ឬកណ្ដាល មិនមានលទ្ធភាពទិញរថយន្ត ឬសម្រាប់អ្នកចង់គេចចេញពីការកកស្ទះ។
ថ្វីត្បិតតែទាំងរូបរាង និងភាគច្រើនជាផលិតផលរបស់ក្រុមហ៊ុនHonda ឬ Yamaha ប៉ុន្តែម៉ូតូមួយចំនួនមានឈ្មោះមិនដូចនៅទីផ្សារកម្ពុជាទេ។ តើ ប្រភេទម៉ូតូដែលអង្រួនទីផ្សារកម្ពុជាដូចជា Click, iCon, Scoopy, Fino.... នៅឥណ្ឌូណេស៊ីឈ្មោះអី?
១. Honda Vario នៅខ្មែរ Honda Click
២. Honda BEAT (ដូចគ្នា)
៣. Scoopy (ដូចគ្នា)
៤. Yamaha X RIDE នៅខ្មែរឈ្មោះ Yamaha TTX
៥. Yamaha FINO (ដូចគ្នា)
៦. Yamaha Mio(ដូចគ្នា)
ក្រៅពីម៉ូតូលេខអូតូ ប៉ុន្មានម៉ូដែលខាងលើនេះ ម៉ូតូធន់ធំ កម្លាំងម៉ាស៊ីន ១៥០សេសេ FZ ក៏មានឈ្មោះដូចនៅកម្ពុជាដែរ ប៉ុន្តែរូបរាង ផ្នែកខាងក្រោយខុសគ្នាបន្តិច។
ម៉ូតូធំ Yamaha FZ
ដោយ៖ ខ្លាឃ្មុំតូច