- 2015-04-24 17:56:43
- ព័ត៌មាន
ស្ងាត់ៗ Sony បញ្ចេញផលិតផល ៣ ក្នុងខែមេសាបុកទីផ្សារកម្ពុជា
- 2015-04-24 17:56:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ Sony បញ្ចេញផលិតផល ៣ ក្នុងខែមេសាបុកទីផ្សារកម្ពុជា
ចន្លោះមិនឃើញ
ម្សិលមិញនេះ ក្រុមហ៊ុន Sony បានបញ្ចេញផលិតផលរបស់ខ្លួនចំនួន ៣ បន្ថែមលើទីផ្សារកម្ពុជាដូចជា ម៉ាស៊ីនបញ្ចាំងស្លាយ រួមទាំងកាមេរ៉ាស៊េរីថ្មី ២ ប្រភេទផ្សេងគ្នា។
លោក រតនា សោភ័ណ នាយកប្រតិបត្តិ ICE បានឲ្យដឹងថា ម៉ាស៊ីនបញ្ចាំងស្លាយនោះម៉ូដែល Sony VPL-FHZ700L ប្រភេទ 3LCD រួមនឹង WUXGA ដែលអាចបិទបើកភ្លាមៗ និងអាចកំណត់រយៈពេលនៃការបញ្ចាំង ខុសពីម៉ាស៊ីនបញ្ចាំងពន្លឺដើរដោយអំពូល។ VPL-FHZ700L មានអាយុកាលប្រើបាន ២ ម៉ឺនម៉ោង ហើយអ្វីពិសេសបំផុតលើម៉ាស៊ីនមួយនេះអាចបញ្ចាំងរួមបញ្ចូលគ្នាពីម៉ាស៊ីនបញ្ចាំងច្រើនបង្កើតបានជារូបភាពធំមួយ។ ឧបករណ៍នេះជួយសម្រួលដល់វិស័យ អប់រំ អង្គការ និង សារមន្ទីរ ជាដើម។
ចំណែកឧបករណ៍មួយទៀតគឺ កាមេរ៉ាមានលក្ខណៈរៀបចំសន្និសីទវីដេអូឥតខ្សែ Sony PCS-XC1 សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំ គ្រប់ទីកន្លែងផ្សេងៗគ្នាបាន ឬ ប្រើប្រាស់ក្នុងគោលបំណងផ្សេងក្នុងពេលតែមួយក៏បាន ដោយមិនចាំបាច់ប្រើខ្សែ។ PCS-XC1 ផ្តល់រូបភាពក្នុងកម្រិតច្បាស់ 60fps នៃ 720p, 60p និង 1080p ផងដែរ។ កាមេរ៉ាប្រភេទនេះបានបំពាក់បន្ថែមនូវបច្ចេកវិទ្យា Exmor CMOS Sensor និង View-DR មានតួនាទីក្នុងការពង្រឹងរូបភាពកាន់តែច្បាស់បានមួយកម្រិតទៀត ទោះក្នុងទីងងឹត។ ឧបករណ៍នេះត្រូវបានសម្រួលនៅតាមបន្ទប់ប្រជុំតូចៗ សាលប្រជុំ និង ពាណិជ្ជកម្មគ្រប់ទំហំ។
មួយវិញទៀតគ Sony SRG-300SE មានលក្ខណៈជាកាមេរ៉ា Remote មានកម្រិត Full HD ដែលបានបំពាក់នូវ High-Speed Exmor CMOS sensor របស់ Sony ផ្ទាល់ អាចចាប់យករូបភាពគ្រប់កាលៈទេសៈទោះបីក្នុងទីងងឹតក៏ដោយ រួមទាំងអាចចាប់យកសំឡេងបានដោយគ្មានសំឡេងរំខានពីភាពអ៊ូអរ។ វាត្រូវបានគេប្រើប្រាស់ក្នុងការធ្វើសន្និសីទជាវីដេអូ ធ្វើជាកាមេរ៉ាសុវត្ថិភាពបានគ្រប់ទីកន្លែង។
សម្រាប់ឧបករណ៍ទាំងនេះអាចរកបាននៅតាមបណ្ដាសាខា ICE ឬទាក់ទងទូរសព្ទលេខ ០៧៧ ៨៨៨ ២៨៦ , ០៧៧ ៨៨៨ ៤៣៧ និង ០៧៧ ៨៨៨ ១៨៩។
ចុចត្រង់នេះ... មើលវីដេអូជុំវិញបច្ចេកវិទ្យា ឬ ផលិតផលក្នុងស្រុកផ្សេងៗ។
អត្ថបទ៖ ដារ៉ាឆានី