• 2015-04-05 21:12:14
  • ព័ត៌មាន

Toyota បញ្ចេញ​ Lexus RX ស៊េរី​ ២០១៦ ​ពីរ​ម៉ូដែល បុក​ទីផ្សារ​រថយន្ត​

  • 2015-04-05 21:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Lexus ​ស៊េរី​​ ២០១៦ ដ៏​​ទំនើប​ចំនួន​​​ពីរ​ម៉ូដែល​​របស់​ក្រុមហ៊ុន​ Toyota គឺ Lexus RX 350 និង​ Lexus RX 450h បាន​បង្ហាញ​រាង​​យ៉ាង​សង្ហា​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ Auto Show នៅ​ទីក្រុង​ញ៉ូវយ៉ក ហើយ​ម៉ូដែល​ទាំង​ពីរ​នេះ​ក៏​​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​គួរ​សម ពី​សំណាក់​អ្នក​ចូល​រួម​ទស្សនា​ពិព័រណ៍​នោះ។

 

 

Lexus RX 350 និង​ Lexus RX 450h បំពាក់​ដោយ​ម៉ាស៊ីន​ស៊ីឡាំង ​៦ (ម៉ាស៊ីន​រាង​​អក្សរ​ V) ទំហំ ៣,៥ លីត្រ​ដូច​គ្នា។ ចំពោះ Lexus RX 350 មាន​កម្លាំង​ម៉ាស៊ីន ២៧០ សេះ រីឯ​ម៉ូដែល Lexus RX 450h ជា​ប្រភេទ​រថយន្ត Hybrid មាន​កម្លាំង​ម៉ាស៊ីន ៣០០សេះ។

 

ទាំង​ពីរ​ម៉ូដែល​នេះ ​មាន​កៅអី​អង្គុយ​ចំនួន ៥ ហើយ​នៅ​ចន្លោះ​កណ្ដាល​តាប្លូ​ផ្នែក​ខាង​លើ​មាន​ផ្ទាំង​ Touch Screen អេឡិចត្រូនិក​ទំហំ ១២,៣អ៊ីញ។ ដោយ​​ឡែក​ នៅ​គូទ​រថយន្ត​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​មួយ ដែល​អាច​ឱ្យ​អ្នក​បើក​ទ្វារ​គូទ​ឡាន​ ដោយ​គ្រាន់​តែ​យក​ដៃ​​សំកាំង​នៅ​ពី​មុខ​ស្លាក​ Logo Lexus។

 

 

Lexus RX ទាំង​ពីរ​មាន​មុខងារ​សុវត្ថិភាព​ផ្សេង​ទៀត​​ដូចជា Lane-departure system, Cruise Control និង Pre-Collision System ដែល​ជា​មុខងារ​ផ្ដល់​ដំណឹង​ដល់​អ្នក​បើកបរ​ជាមុន នៅ​ពេល​មាន​រថយន្ត​ឬ​អ្នក​ដំណើរ​នៅ​ខាង​មុខ ដើម្បី​បញ្ចៀស​​គ្រោះ​ថ្នាក់ (មុខងារ​នេះ​​នឹង​ចាប់​ហ្វ្រាំង​ដោយ​ស្វ័យ​ប្រវត្តិ​ប្រសិន​បើ​អ្នក​បើកបរ​មិន​អាច​គ្រប់​គ្រង​រថយន្ត​បាន)។

 

រថយន្ត​ទាំង​ពីរ​ម៉ូដែល​នឹង​​អាច​ដាក់​លក់​លើ​ទីផ្សារ​ នៅ​ខែ​វិច្ឆិកា​​ចុង​ឆ្នាំ​ ២០១៥ ខណៈ​តម្លៃ​ ក្រុមហ៊ុន​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ៕

 

វីដេអូ៖ 

 

 

 

 

 

 

 

 

 

 

 

អាន៖ Porsche ប្រកាស​រថយន្ត​ស្ព័រ​ស៊េរី​ថ្មី​ ដ៏​​ទំនើប​និង​ស៊ីវិល័យ​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត​​​​​​

ប្រភព៖ edmunds

មតិយោបល់