• 2015-03-10 17:33:00
  • ព័ត៌មាន

Smash V ចេញ​ស៊េរី​ថ្មី​មាន​ពីរ​ចំណុច​ដែល​មាន​ការ​ផ្លាស់ប្តូរ

  • 2015-03-10 17:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Suzuki បាន​បញ្ចេញ​ម៉ូតូ Smash Vស៊េរី​ថ្មី ០១៥ នៅ​ទីផ្សារ​ប្រទេស​កម្ពុជា។ Smash V ស៊េរី​ថ្មី ដែល​ក្រុមហ៊ុន​ទើប​ណែនាំ​និង​បញ្ចេញ​លក់​លើ​ទីផ្សារ​នេះ ឃើញ​មាន​​ចំណុច​​ផ្លាស់ប្តូរ​សំខាន់​ពីរ​​​ណ៍​ខុស​ពី​ស៊េរី​មុនៗ។

 

 
 

ចំណុច​​ដែល​មានការ​ផ្លាស់ប្តូរ​នោះ​គឺ​តែ​ម​ដែល​មាន​ការ​រចនា​​ថ្មី។ ចំណែក​ផ្ទៃ​កុងទ័រ​ក៏​រចនា​​ថ្មី​​​លេង​ស្តាយ៍​បែប​ស្ព័រ​ដ៏​ស្រស់​ឆើត។ ក្រៅ​ពី​​ចំណុច​ខាង​លើ​ Smash V ស៊េរី 015 មិន​មាន​ចំណុច​អី​ផ្លាស់ប្តូរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ។

 

Smash V 015 ក៏​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​សំខាន់​ៗ​មួយ​ចំនួន​ដូចជា ដំណើរការ​ដោយ​កម្លាំង​ម៉ាស៊ីន ១១៣ សេសេ ប្រព័ន្ធ​ហ្រ្វាំង​​ដែល​មាន​ថាស​បូម​ធំ​ធន់​ទឹក​និង​ការ​ច្រែះស៊ី និង​មាន​សុវត្ថិភាព​ក្នុង​ការ​ជាន់​ប្រថុចញ៉ុច ​បំពង់​ស៊ីមាំង​ក្រូម៉េរ​បំពាក់​គម្រប​ការពារ​កម្តៅ រី​​ឯ​ម៉ូដឺស័រ​មុខក្រោយ​រឹងមំា​ធន់​ទម្ងន់​ផ្ទុក​បាន​ល្អ។

 

http://youtu.be/7OpWbnfjNpE

 

ក្នុង​ថ្ងៃ​សម្ពោធ​​កាល​ពី​សប្តាហ៍​មុន​នោះ លោក ស៊ីវ ថៃ នាយក​ក្រុមហ៊ុន OMC បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​​សម្រាប់​ការ​ចេញ​ម៉ូដែល Smash V 015។ លោក​ថា ម៉ូតូ Smash V បាន​ចេញ​ជា​ច្រើន​ជំនាន់​ ហើយ​សម្រាប់​​ម៉ូដែល​ Smash V ស៊េរី​ថ្មី​នេះ​​លោក​មាន​ការ​ជឿជាក់​ថា​នឹង​ទទួល​បាន​ជោគជ័យ​លើ​ទីផ្សារ​អ្នក​ប្រើប្រាស់​។

 

Smash V 015 ត្រូវ​គេ​បង្ហើប​តម្លៃ​ប្រហែល ១៥០០ ដុល្លារ​អាមេរិក៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់