- 2015-03-06 15:54:29
- ព័ត៌មាន
មើលវីដេអូប្រៀបធៀប Galaxy S6 Edge និង iPhone 6 មួយណាមានល្បឿនលឿនជាង?
- 2015-03-06 15:54:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលវីដេអូប្រៀបធៀប Galaxy S6 Edge និង iPhone 6 មួយណាមានល្បឿនលឿនជាង?
ចន្លោះមិនឃើញ
ក្រោយពេលដែល Galaxy S6/S6 Edge ចេញភ្លាម មានអ្នកជំនាញទូរសព្ទជាច្រើនបានយក Smartphone ទាំងពីរប្រៀបជាមួយនឹង iPhone 6 ដើម្បីបង្ហាញអំពីកម្រិតគុណភាពរូបភាពដែលបានថត និងរូបរាងប្រណិត។ ចំណែកឯពេលនេះវិបសាយបច្ចេកវិទ្យា Phonearena បានបញ្ចេញវីដេអូ ប្រៀបធៀបល្បឿន GS6 Edge និង iPhone 6 ដើម្បីឱ្យដឹងថាមួយណាលឿនជាងមួយណាចំពោះការបើកកម្មវិធីសាមញ្ញចំនួន ៦។
ការប្រៀបធៀបនោះ បង្ហាញពីល្បឿននៃការបើក មុខងារ Phone, Contacts, Messages, Music, Photos, និងមុខងារ Camera។ GS6 Edge មាន RAM 3GB និង CPU ប្រភេទ Quad-core ល្បឿនខ្ពស់បំផុត 2.1 GHz រីឯ iPhone 6 មាន RAM ទំហំ 1GB និង CPU ប្រភេទ Dual-core ល្បឿនខ្ពស់បំផុត 1.4GHz។
លទ្ធផលនៃល្បឿនក្នុងការបើកមុខងារសាមញ្ញទាំង ៦របស់ GS6 Edge និង iPhone 6 ទុកឱ្យប្រិយមិត្តជាអ្នកកាត់សេចក្តី។ ទស្សនាវីដេអូ៖
អាន៖ Galaxy S6 និង iPhone 6 ស្អាតដូចគ្នាអ៊ីចឹង មួយណាស្ថិតក្នុងចិត្តប្រិយមិត្ត?
អាន៖ មើលវីដេអូបង្ហាញលក្ខណៈពិសេស Galaxy S6/S6 Edge នេះ ធានាថាអ្នកនឹងចង់ទិញប្រើមិនខាន
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ phonearena